ព័ត៌មានជាតិ
ពលករកម្ពុជានៅថៃ ចាប់ផ្ដើមសម្រុក មកលេងស្រុកកំណើត មុនពិធីបុណ្យចូលឆ្នាំខ្មែរ
ខណៈពលករកម្ពុជាកំពុងសម្រុកមកស្រុកកំណើតចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ តាមច្រកអន្តរជាតិប៉ោយប៉ែត និងស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយរដ្ឋាភិបាលថៃ ដោយមិនយកថ្លៃសេវាចេញ-ចូលប្រទេសថៃនោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យមានលោក អ៊ុំ រាត្រី អភិបាលខេត្ត និងសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារប៉ោយប៉ែត កាន់តែយកចិត្តទុកដាក់ចុះទទួលស្វាគមន៍ពលករ និងសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ច្រកបានយ៉ាងលឿនរហ័សនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤។

ក្នុងដំណើរចុះអន្តរាគមន៍ និងសម្របសម្រួលនេះលោកអភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើការសម្រប សម្រួលជាមួយអាជ្ញាធរ ខាងភាគីថៃ ក្រោយពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរយើងបានចេញមកច្រើន អាជ្ញាធរថៃបំពេញបែបបទមិនទាន់ធ្វើឲ្យមានការកកស្ទះនៅច្រកទ្វារខ្លងលឹក ខាងទឹកដីថៃឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែទោះយ៉ាងណាក្តីអាជ្ញាធរទាំងពីរភាគី សហការគ្នាល្អ កំពុងតែខិតខំស្វែងរកដំណោះស្រាយដើម្បីពន្លឿនការងារនេះ។
ដោយឡែកសម្រាប់ខាងកម្ពុជាយើងវិញ ការបំពេញបែបបទ មានភាពងាយស្រួល គ្រាន់ដោយគ្រាន់តែ មន្ត្រីអន្តោប្រវេសន៍ថតរូប ភ្ជាប់ជាមួយនឹងបណ្ណព្រំដែនជាការស្រេច គ្មានការកកស្ទះនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានធ្វើការចែកស្បៀង អាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ១ ម្នាក់ផងដែរ។

ដើម្បីសម្រួលការត្រឡប់មករបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីប្រចាំនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ត្រូវខិតខំជួយបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញ-ចូលរបស់ពលករ។ ក្នុងនោះ មិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញប្រទេសលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរឡើយ៕



អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


