ព័ត៌មានជាតិ
កសិករដាំដំឡូងជ្វាក្នុងស្រុកដំណាក់ចង្អើរបន្តដាំជៀសជាងទុកដីទំនេរ ខណៈតម្លៃធ្លាក់ចុះ
ប្រជាកសិកដែលនិយមដាំដំឡូងជ្វាទាំងខួបប្រាំង និងខួបវស្សាបានឱ្យដឹងថា អស់រយ:ពេលជិតកន្លះឆ្នាំដែលដំឡូងជ្វាពុំសូវមានហាងឆេង ពោលគឺពិបាករកម៉ូវទិញណាស់នៅពេលប្រមូលផលបានហើយ ទោះតិចឬច្រើនក៏លក់មិនសូវបានថ្លៃ ដោយក្នុង១គីឡូក្រាមលក់បានត្រឹមតែ៨០០ ទៅ១០០០រៀលតែប៉ុណ្ណោះ។

ប្រជាកសិករក្នុងស្រុកដំណាក់ចង្អើរខេត្តកែបបានបន្តថា ក្នុងតម្លៃខាងលើពេលលក់បានលុយបានត្រឹមតែយកមកទូទាត់កម្លាំងពលកម្ម និងតម្លៃជីប៉ុណ្ណោះ គឺគ្មានប្រាក់សេសសល់សម្រាប់ដោះស្រាយជីវភាពគ្រួសារនោះឡើយ ដោយមួយរយៈពេលចុងក្រោយនេះឃើញមានក្រុមឈ្មួញកណ្ដាលកំរើកឡើងទិញដល់កន្លែងយកទៅចែកចាយតាមទីផ្សារ ដូចជា កំពត ព្រះសីហនុ និងភ្នំពេញផងដែ។
ពួកគាត់បានបញ្ជាក់ទៀតថា ទោះបីកន្លងមកដំឡូងលក់មិនសូវបានថ្លៃ ក៏ប៉ុន្តែពួកគាត់នៅតែបន្តនាំគ្នាដាំដុះមិនអោយផ្ទៃដីនៅទំនេរនោះទេ ពីព្រោះរយ:កាលចុងក្រោយនេះ ស្រាប់តែដំឡូងជ្វាបានកំរើកមានទីផ្សារឡើងវិញ ដោយពេលនេះផលដំឡូងត្រូវបានក្រុមឈ្មួញកណ្តាលមកទិញដល់ទីកន្លែង ហើយបានឱ្យតម្លៃទៅតាមប្រភេទដំឡូង ដូចជាប្រភេទដំឡូងជ្វាសាច់ក្រហម(ពណ៌ការ៉ុត)ក្នុង១គីឡូក្រាមចាប់ពី១៥០០(មួយពាន់ប្រាំរយរៀល) ទៅ២០០០(ពីពាន់រៀល)ដោយឡែកដំឡូងសាច់ ស ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។

ប្រជាកសិកក្នុងស្រុកដំណាក់ចង្អើរបានលើកឡើងថា បើទោះបីជារដូវប្រាំងឆ្នាំនេះនៅតាមតំបន់ភូមិសាស្ត្រនានាទូទាំងប្រទេស ពិសេសភូមិសាស្ត្រខេត្តកែប កំពុងជួបគ្រោះរាំងស្ងួត ព្រោះតែគ្មានភ្លៀងកក់ខែមួយមេសោះ ចំពោះបញ្ហាទាំងនេះពុំបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បងប្អូនប្រជាកសិករដែលកំពុងដាំដុះនោះឡើយ ដោយសារនៅតាមតំបន់ភូមិសាស្ត្រស្រុកដំណាក់ចង្អើរខេត្តកែបខាងលើក៏មានប្រភពទឹកខ្លះៗសម្រាប់ផ្តល់ទឹកយកមកស្រោចស្រពផលដំណាំរបស់ប្រជាកសិករនៅខាងក្រោមផងដែរ។

ជាងនេះទៅទៀត ក្រៅពីការដាំដុះដំណាំរួមផ្សំ ប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ក៏មិនដែលភ្លេចនូវទំនៀមទំលាប់នៃការចិញ្ចឹមសត្វ ដូចជាគោ ក្របី ជ្រូក មាន់ ទា សម្រាប់លក់យកកំរ៉ៃ ដែលធ្វើឱ្យគ្រួសារ និមួយៗនៅក្នុងតំបន់បានកាន់តែមានជីវភាពធូរបានធាបន្ថែមមួយកំរិតទៀតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


