កីឡា
ក្រុមជើងឯកលីគកម្ពុជាបានត្រឹមជម្រុះក្នុងពានរង្វាន់ Shopee Cup
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងរៀបចំការប្រកួតពានរង្វាន់ក្លិបអាស៊ាន (ASEAN Club Championship) ជាថ្មីដែលត្រូវបានដូរឈ្មោះជា Shopee Cup បន្ទាប់ពីផ្អាកដំណើរការតាំងពីក្រោយឆ្នាំ២០០៥។

ការរៀបចំជាលើកទី៣នេះ តាមគោលការណ៍កំណត់ ក្រុមចំនួន១២ដែលមានសិទ្ធិឡើងទៅវគ្គចែកពូលគឺជាក្រុមជើងឯក ឬជើងឯករងលីគនៃប្រទេសក្នុងតំបន់អាស៊ាន។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ទទួលបាន២កៅអីដូចគ្នា ហើយប្រទេសហ្វីលីពីន និងសិង្ហបុរី ទទួលបាន១ដូចគ្នា ស្មើនឹង១០ក្រុម។ ចំណែក២កៅអីទៀតជាការជ្រើសរើសពីវគ្គជម្រុះរវាង កម្ពុជា(១ក្រុម) ព្រុយណេ(១ក្រុម) ឡាវ(១ក្រុម) និងមីយ៉ាន់ម៉ា(១ក្រុម)។
ដូច្នេះដើម្បីឡើងទៅកាន់វគ្គចែកពូល ក្រុមជើងឯកលីគកំពូលកម្ពុជាត្រូវទទួលបានជោគជ័យក្នុងវគ្គជម្រុះជាមុនសិន។ ទោះបីជាយ៉ាងប្រព័ន្ធនៃការប្រកួតមិនទាន់ត្រូវបានបង្ហាញលំអិតឡើយថាតើត្រូវប្រកួតពីរជើងលក្ខណៈក្នុងដី ក្រៅដី ឬយ៉ាងណាសម្រាប់វគ្គជម្រុះ។

ក្លិបជើងឯកកម្ពុជាមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គចែកពូល។ ជាក់ស្តែងក្រុមជើងឯកភ្នំពេញក្រោនមានតែ២៥%ប៉ុណ្ណោះក្នុងពានរង្វាន់ AFC Cup ប៉ុន្តែធ្វើបានល្អរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានទៀតផង។

Shopee Cup នឹងក្លាយជាពានរង្វាន់ដែលមានប្រព័ន្ធលេងដ៏ធំប្រចាំតំបន់អាស៊ានដែលស្របទៅតាមកាលបរិច្ឆេទនៅតំបន់អឺរ៉ុប។ ការប្រកួតវគ្គជម្រុះ និងវគ្គសន្សំពិន្ទុក្នុងពូលសរុប៤០ប្រកួត។ ក្រុមទាំង១២នឹងត្រូវបានចាប់ឆ្នោតជា២ពូល ដោយ១ពូលមាន៦ក្រុម។ នៅវគ្គសន្សំពិន្ទុក្នុងពូលមានចំនួន៣០ប្រកួតដែលត្រូវប្រកួតក្នុងដី និងក្រៅដី ចន្លោះគ្នាតែ៥ថ្ងៃ។ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ពានរង្វាន់ ASEAN Club Championship បានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ២០០៣ ដែលមានរយៈពេល២១ឆ្នាំមកហើយ ប៉ុន្តែបានរៀបចំការប្រកួតតែពីរដងប៉ុណ្ណោះគឺឆ្នាំ២០០៣ និង២០០៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


