Connect with us

កីឡា

ទឹក​ចិត្ត​ស្នេហា​ជាតិ! ពលរដ្ឋ​កម្ពុជានៅ​វៀតណាម​​ ប្រមូល​គ្នា​ទៅ​គាំទ្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង លើស​ពី​ធម្មតា

បានផុស

នៅ

ក្រុម​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ប្រកួត​ជា​មួយ ក្រុម Bangkok United វេលា​ម៉ោង ៦:៣០ ​នាទី​ល្ងាច​នេះ​នៅ​កីឡដ្ឋាន Hang Day ក្នុង​ប្រទេស​វៀតណាម សម្រាប់​ការ​ប្រកួតវគ្គ​សន្សំពិន្ទុ​ចុង​ក្រោយ​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ទំនង​ជា​អ្នក​គាំទ្រ​កម្ពុជា​យ៉ាង​ច្រើន​កុះករ​​លើក​ទឹក​ចិត្ត​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ លោកស្រី សំ ថាវី ប្រធាន​អ្នក​គាំទ្រ​ផ្លូវ​ការ​របស់​​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ ២០២៦ ប្រជា​ពល​រដ្ឋ​កម្ពុជា​​ដែល​ស្ថិត​នៅ​ប្រទេស​វៀតណាម​​ប្រហែល​ជា ៦០០​នាក់​ គ្រោង​នឹង​ទៅ​ទស្សនា និង​លើក​ទឹក​ចិត្ត​ផ្ទាល់​ដល់ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​។

ប្រធាន​អ្នក​គាំទ្រ​ផ្លូវ​ការ​បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​សន្ទុះ​ចិត្ត​ស្នេហា​ជាតិ និង​គាំទ្រ​ក្រុម​​របស់​កម្ពុជា​លើស​ពី​ធម្មតា។ នៅ​ពេល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ​ក្រុម​របស់ វៀតណាម Nam Dinh កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២៥ ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​​​វៀតណាម​បាន​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ ៣០០ នាក់​ ប៉ុន្តែលើក​នេះ​​មាន​ចំនួន​កើន​ឡើង​ទ្វេរ​ដង។ លោក​ស្រី​ពិត​ជារំភើប​រីក​រាយ​​ដែល​ឃើញ​សន្ទុះ​ចិត្ត​អ្នក​គាំទ្រ​យ៉ាងខ្លាំង​បែប​នេះ។

ក្រុម Bangkok United

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី សំ ថាវី គឺ​ថា ភាគ​ច្រើន​អ្នក​គាំទ្រ​ជា​ពលរដ្ឋ​ខ្មែរ​​ជា​សិស្ស​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​វៀតណាម។ ពួក​គាត់​គ្រោង​នឹង​ចំណាយ​ពេល​វេលា​​ និង​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​តំបន់​របស់​ខ្លួន​ទៅ​កាន់​កីឡដ្ឋាន Hang Day។ តាម​ស្ថិតិ​ជាក់​ស្តែង​គឺ ១៥០​នាក់ ត្រូវ​ធ្វើ​ដំណើរ​ពី​សាលា​រៀន​ចម្ងាយ ៥​គីឡូម៉ែត្រ, ១១០​នាក់ត្រូវ​ធ្វើ​ដំណើរ​ពីសាលា​រៀន​ចម្ងាយ ៤០គីឡូម៉ែត្រ, ៦៥​នាក់​ត្រូវ​ធ្វើ​ដំណើរ​ពីសាលា​យោធា​ពេទ្យ​ចម្ងាយ ១០គីឡូម៉ែត្រ, ១៥​នាក់​ត្រូវ​ធ្វើ​ដំណើរ​ពី​សាលា​បង្ការ​អគ្គីភ័យ​ចម្ងាយ ៦​គីឡូម៉ែត្រ, ៥៥នាក់​ត្រូវ​ធ្វើ​ដំណើរ​ពី​សាលាបច្ចេកទេស​យោធា​ចម្ងាយ ៧ គីឡូម៉ែត្រ, ៩១នាក់​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ ១០០ គីឡូម៉ែត្រ និង​មក​ពី​សាលាទ័ព​អាកាស​​ជិត ១០០ នាក់ ព្រម​ទាំង​មក​ពី​តំបន់​មួយ​ចំនួន​ទៀត​ដែល​សរុប​មិន​ក្រោម ៦០០​នាក់​ឡើយ។

លោក​ស្រី សំ ថាវី

បើ​ទោះ​បី​ជា​ការ​ប្រកួត​បង្ក្រប់​កិច្ច​មែន ប៉ុន្តែ​ជា​ការ​ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​​​ស្វែង​រក​កំណត់​ត្រា​ល្អ​រៀង​ៗ​ខ្លួន។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការរក្សា​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល​ឲ្យ​បាន​ និង​ដើម្បី​​អ្នក​គាំទ្រ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ការ​ត្រឹម​ស្មើ​ក៏​នៅ​តែ​រក្សា​ចចំណាត់​ថ្នាក់​លេខ ៣ ប៉ុន្តែ​បើ​ចាញ់ គឺ​​នឹង​មាន ៧ ពិន្ទុ​ស្មើ​គ្នា ហើយ​ត្រូវ​​គិត​លើ​គ្រាប់​បាល់។

ចំណែក Bangkok United ច្បាស់​ជា​មិន​ចង់​នៅ​ក្រោម​ក្លិប​របស់​កម្ពុជា​ឡើយ ហើយ​ក៏​ប្រាកដ​ជា​មិន​ចង់​​មាន​កំណត់​​ត្រា​អាក្រក់​ជា​មួយ​ក្លិប​កម្ពុជា​ដែរ ដោយសារ​​​ពួក​គេ​តែង​តែ​គិត​ថា ក្រុម​បាល់ទាត់​កម្ពុជា​មាន​កម្រិត​សមត្ថភាព​ទាប​ជាង​ខ្លួន។

ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Bangkok United នឹង​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ប្រទេស​អាស៊ាន​ទាំង ១១ និង​ប្រទេស​ផ្សេង​ទៀត។ ដោយ​ឡែក​សម្រាប់​កម្ពុជា ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរស្សន៍ Bayon TV និង​ផេក BTV Sport៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម