ព័ត៌មានជាតិ
កុមារអូទីសឹមជាង ២០០ នាក់កំពុងរង់ចាំសិក្សា អំពាវនាវសប្បុរសជនជួយសង់អគារបន្ថែម
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិព្រមទាំងដៃគូរអភិវឌ្ឍន៍នានា ជួយសង់អគារសិក្សាបន្ថែមដើម្បីឱ្យកុមារអូទីសឹមទទួលបានការសិក្សាពេញលេញខណៈបច្ចុប្បន្នមានកុមារអូទីសឹមជាង ២០០ នាក់នៅមិនទាន់មានសាលារៀននៅឡើយទេ។

សាលាកុមារអូទីស្សីមកម្ពុជាបង្កើតឡើងក្នុងគោលបំណង បម្រើដល់កូនចៅរបស់ប្រជាពលរដ្ឋដែលមានកូនអូទីសឹម និងពិការភាពសតិបញ្ញាក្នុងរយៈពេលជិត ១១ ឆ្នាំមកហើយនៅក្នុងខេត្តកណ្តាល ជាពិសេសបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រមូលកុមារដែលមានតម្រូវការពិសេស ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ ដែលការចាប់ផ្តើមក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំសាលាអប់រំពិសេសក្នុងខេត្តកណ្តាលចំនួន ៤ ទីតាំង ដើម្បីឆ្លើយតបទៅនិងកង្វល់របស់ប្រជាពលរដ្ឋដែលមានកូនពិការសតិបញ្ញ និងអូទីសឹម និងបានចូលរួមយ៉ាងសកម្មជាមួយគ្រួសារកុមារអូទីសឹមក្នុងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ ដែលសាលានេះបានផ្តោតលើការសិក្សាអប់រំពិសេសដល់សិស្សពិការពេញ ១ ថ្ងៃ។
លោកបានបន្តថា បច្ចុប្បន្នសាលាមានសិស្សចំនួន ២៦០ នាក់ ស្រី ៦១ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៧២ នាក់ ស្រី ៤០ នាក់ និងបានផ្តល់អាហារ ១ថ្ងៃ ការថែទាំស្នាក់នៅពេលថ្ងៃ ដោយមានការយកចិត្តទុកដាក់បំផុតស្របតាមស្តង់ដារបច្ចេកទេសផ្នែកអប់រំពិសេស ហើយបានជួយដល់អ្នកអាណាព្យាបាលទៅបំពេញការងារពេញមួយថ្ងៃចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដើម្បីបង្កើនជីវភាពគ្រួសារ។

លោក ចាន់ សារិន បានបន្តទៀតថា យ៉ាងណាក៏ដោយបច្ចុប្បន្ន សាលាមានការប្រឈមមួយចំនួនដូចជាខ្វះអគារសិក្សា សម្ភារ និងធនធានមនុស្សជាដើមហើយចាប់ពីឆ្នាំ២០២៤នេះតទៅ លោកនឹងខិតខំបន្តរកជំនួយមកសាងសង់សាលារៀនបន្ថែមដើម្បីឆ្លើយតបទៅនឹងសិស្សជាង ២០០ នាក់ដែលកំពុងរង់ចាំនិងស្វែងរកដៃគូអភិវឌ្ឍមកពីខាងក្រៅប្រទេស ដើម្បីសម្រេចគោលដៅដ៏សំខាន់នេះឱ្យបានសម្រេចជាស្ថាពរនៅឆ្នាំ ២០៣០ ខាងមុខ។
លោកបានបន្ថែមថា « កុមារអូទីសឹមនេះនៅកម្ពុជាអាណាព្យាបាល និងមាតាបិតាមានកូនអូទីសឹមព្រួយបារម្ភអត់មានសាលារៀនសម្រាប់កូនៗពួកគាត់រៀន។ យើងមានទីតាំងសម្រាប់សាងសង់រួច ហើយរហូតមកដល់បច្ចុប្បន្នយើងមានថវិកានៅក្នុងដៃប្រមាណ ១០ ម៉ឺនដុល្លារហើយដែរ និងបានចាប់ផ្តើមបុកគ្រឹះអគារចាក់តាងលើកសរសេរហើយអីចឹងនៅបំណាច់ខែឧសភាខាងមុខនឹងចេញរូបរាងមានសសរ មានធ្នឹម ជណ្តើរនិងទម្រង់ផ្សេងៗតែមិនទាន់ចេញជាបន្ទប់នៅឡើយទេ»។
លោកបានអំពាវនាវដល់សប្បុរសជនជាតិអន្តរជាតិ ជួយផ្តល់ជំនួយជាថវិកាសម្រាប់បន្តការសាងសង់អគារសិក្សានេះឱ្យបានរួចរាល់សម្រាប់កុមារអូទីសឹមបានសិក្សារៀនសូត្រ ព្រោះថាមានកុមារជាង ២០០ នាក់ទៀតកំពុងរង់ចាំអគារសិក្សា។
លោក ចាន់ សារិន បានពន្យល់ថា ក្នុងរយៈពេលជាង១០ ឆ្នាំមកនេះ បញ្ហាអូទីសឹមនេះគឺជាប្រធានបទក៏ក្តៅមួយដែលមានការបកស្រាយ និងវែកញែកខុសៗគ្នានៅក្នុងបណ្តាញសង្គម និងបានក្លាយជាកង្វល់ដ៏ធំរបស់អ្នកអាណាព្យាល។
លោកបានបញ្ជាក់ថា «ពិតហើយថា បុគ្គលអូទីសឹមមានលក្ខណៈស្មុគស្មាញនៃប្រព័ន្ឋប្រាសាទ និងបញ្ហា ជាច្រើនដែលគេចាត់ចំណាត់ថ្នាក់ជាបញ្ហានៃការលូតលាស់ទូទៅដែលមិនជាក់លាក់ ហើយកុមារដែលមានអូទីស្សីមនេះ ត្រូវបានគេកំណត់តាមរយៈការលំបាកជាប្រចាំ ក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម បញ្ហាវិបត្តិភាសា និងបញ្ហាវិបត្តិ អាកប្បកិរិយាជាដើម ជាពិសេសជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងគ្រួសារ»៕
អត្ថបទ៖សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


