ព័ត៌មានជាតិ
ព្រះមហាក្សត្រ៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាការរម្លឹកពុទ្ធបរិស័ទត្រឡប់ទៅបតិបត្តិឱ្យបានល្អតាមពុទ្ធឱវាទ
ស្ថិតក្នុងឱកាសទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រនៃកម្ពុជា បានចាត់ទុកទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើងដើម្បីរម្លឹកដាស់តឿនដល់ពុទ្ធបរិស័ទគ្រប់និកាយត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ប្រទានជូន ជនរួមជាតិ នាថ្ងៃនេះ បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងបានអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងឱកាសនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ ប្រារព្ធឡើងដើម្បីរម្លឹកដាស់តឿនដល់ពុទ្ធបរិស័ទគ្រប់និកាយត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមឱវាទនៃព្រះសម្មាសម្ពុទ្ធនៃយើង។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង»។

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ នឹងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិខ្មែរផង និងនៅលើសកលលោកទាំងមូលផង៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


