កីឡា
ស្វាយរៀងខាប់លើកទី៦រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់រដូវកាលទី៦បានរកឃើញក្រុម៤បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីចប់ការប្រកួតសប្តាហ៍ទី១ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីចុងសប្តាហ៍កន្លងទៅ។

ក្រុម៤ដែលបានកក់កៅឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេគឺក្រុមយុវជនព្រះខ័នរាជស្វាយរៀង U18 ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមសៀងហៃរីហ្សត និងនគរបាលច្រកទ្វារព្រំដែនបាវិត បន្ទាប់ពីធ្វើបានល្អដូចគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមយុវជនព្រះខ័នរាជស្វាយរៀងធ្វើបានល្អជាងគេដោយបានយកឈ្នះលើក្រុមពូប្រុស លីងគួយ ដោយលទ្ធផលតដៃមិនរួច ៤-០ កាលពីថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ជាពេលដែលក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានជ័យជម្នះ ២-១ លើក្រុមកាំភ្លើងធំ។

សម្រាប់២ប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត បានយកឈ្នះលើក្រុម ដារ៉ូពិទូ សុខសាន្ត ដោយលទ្ធផល ២-១ ខណៈក្រុមសៀងហៃរីហ្សត បានយកឈ្នះលើក្រុមយុវជនឃុំសម្បត្តិមានជ័យដោយការស៊ុតប៉េណាល់ទីកាត់សេចក្តី ៥-៤ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១។
ចុងសប្តាហ៍នេះមិនមានការប្រកួតទេដោយសារសម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការប្រកួតនឹងបន្តនៅថ្ងៃទី២០ និងទី២១ ខែមេសា ឆ្នាំ២០២៤ សម្រាប់៤គូទៀតនៅវគ្គ១៦ក្រុមចុងក្រោយ។

លទ្ធផល៤ប្រកួតវគ្គ១៦ក្រុមចុងក្រោយ
- ព្រះខ័នរាជស្វាយរៀង U18 ៤-០ ពូប្រុស លីងគួយ
- ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ២-១ កាំភ្លើងធំ
- សៀងហៃរីហ្សត ១-១ យុវជនឃុំសម្បត្តិមានជ័យ (ប៉េណាល់ទី ៥-៤)
- នគរបាលច្រកទ្វារព្រំដែនបាវិត ២-១ ដារ៉ូពិទូ សុខសាន្ត

វគ្គ១៦ក្រុមចុងក្រោយ៤ប្រកួតទៀត
- United SEZ vs គោព្រៃភូមិស្វាយធំ (ថ្ងៃសៅរ៍ ទី២០ មេសា)
- សសយក ក្រុងបាវិត vs ភូមិហ៊ីង (ថ្ងៃសៅរ៍ ទី២០ មេសា)
- ស្វាយទាប អេហ្វស៊ី Vs CRS Sport (ថ្ងៃអាទិត្យ ទី២១ មេសា)
- យុវជនសាមគ្គី vs រមាសក្រហម (ថ្ងៃអាទិត្យ ទី២១ មេសា)



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


