ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន បង្កើតព្រឹត្តិការណ៍សប្បាយៗសង្ក្រាន្តឆ្នាំ២០២៤
អាជ្ញាធរស្រុកសេសាន បានបង្កើតព្រឹត្តិការណ៍សប្បាយៗ រៀបចំសង្ក្រាន្តឆ្នាំ២០២៤ នៅបរិវេណវត្តជ័យមង្គល(ហៅវត្តកំភុន )និងផ្ដល់ឱកាសឱ្យកសិករនាំយកផលិតផលកសិកម្មមកដាក់តាំងលក់ដើម្បីបង្កើតទំនាក់ទំនងផ្នែកទីផ្សារកសិផលបន្ថែមទៀត។

ការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៤ នៅក្នុងបរិវេណវត្តជ័យមង្គល(ហៅវត្តកំភុន)ស្រុកសេសានខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ មេសា ឆ្នាំ២០២៤ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤និងចាប់ផ្ដើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ មេសា ដោយមានការចូលរួមពីរថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោកអភិបាលស្រុកបន្តថា នេះពិតជាមានមោទនភាពណាស់ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍សប្បាយៗក្នុងឆ្នាំថ្មី ព្រោះព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនាំមកនូវបរិយាកាស ប្រកបដោយមនោសញ្ចេតនា រីករាយ សាមគ្គីភាព មិត្តភាព ស្ថិតក្រោមដំបូលសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា សង្ក្រាន្តឆ្នាំថ្មីនេះបានកើតចេញពីកត្តាសាមគ្គីគ្នាភាព រវាងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទទួលបានការជួយឧបត្ថម្ភគាំទ្រទាំង ស្មារតី សម្ភារៈនិងថវិកាពីសប្បុរសជននានា ហើយធនធានទាំងនេះបានជំរុញ ឱ្យព្រឹត្តិការណ៍សង្ក្រាន្តដំណើរការទៅបាន តាមការគ្រោងទុក និងបានលើកតម្កើងប្រពៃណីវប្បធម៌របស់ជាតិយើង ឱ្យកាន់តែមានភាពថ្កុំថ្កើងឡើងថែមទៀត។

ព្រះតេជគុណ ជុំ ខេង ចៅអធិការវត្តជ័យមង្គល មានសង្ឃដីកាថា ទំនៀមទម្លាប់នេះយើងមិនអាចមើលរំលងបានទេ ព្រោះជាបទពិសោធន៍មួយ ដែលចាស់ទុំបាន ដឹកនាំកូនចៅយើងលេងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ក្រុងមាន់ ស្ដេចចង់ជាដើម។ល។

ព្រះតេជគុណមានសង្ឃដីកាបន្តថា ក្នុងព្រឹត្តិការណ៍នេះយុវជនត្រូវសិក្សាកត់ចំណាំទុកហើយរួមគ្នាប្រតិបត្តិតាមប្រពៃណីឱ្យបានត្រឹមត្រូវ ព្រោះយុវជនជាអ្នកស្នងអភិរក្សគ្រប់កិច្ចការទាំងឡាយទាំងពួង តទៅអនាគត។

លោកស្រីឃុនលីនដា ប្រជាពលរដ្ឋរស់នៅភូមិឃុំកំភុនបានបញ្ជាក់ថា ផ្តើមចេញពីការខិតខំប្រឹងប្រែងនេះ យុវជននិងបានចេះបានចាំចំណាំទុក ហើយភាពសប្បាយរីករាយក៏បានទាក់ទាញ ភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ការលក់ដូរក៏ទទួលបានប្រាក់ចំណូល។

លោកស្រីនិងខិតខំរៀបចំទៅតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបម្រើសេវាកម្មឱ្យល្អ រៀបចំកន្លែងមានតុមានអីទុកឲ្យភ្ញៀវគាត់មកគាត់ស្រួល អង្គុយហូបបុកល្ហុង សាច់គោអាំង ស្លាប់មាន់អីមានច្រើនទៀតអញ្ចឹង ជាលក្ខណៈដូចយើងលក់សាច់អាំងអីយើងច្រើនទិញមកវិញមកពីផ្សារ បន្លែ នឹងច្រើនតែបន្លែធម្មជាតិក្នុងស្រុក បន្លែប្រមូលទិញតាមភូមិដោយសារធម្មជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីសង្ក្រាន្តនេះអាជ្ញាធរស្រុកបានរៀបចំឱ្យបានស្តង់សម្រាប់កសិករលក់ ដូរផលិតផលកសិកម្មចំនួនជាង៣០ស្តង់ និង តម្រូវឱ្យអាជ្ញាធរឃុំនីមួយៗ សហការជាមួយប្រជាកសិករ និងបងប្អូនអាជីវករលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរផងដែរ៕
ដោយ ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


