កីឡា
បើកកិច្ចប្រជុំសហព័ន្ធកីឡាជាតិលើការប្រមូលផ្តុំកីឡាករជម្រើសជាតិឆ្នាំ២០២១
ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (CNE)បានអញ្ជើញសហព័ន្ធកីឡាជាតិទាំង៣៤ចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលផ្តុំឆ្នាំ២០២០ និងលើកទិសដៅការប្រមូលផ្តុំកីឡាករជម្រើសជាតិឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES លើកទី ៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ក្នុងឱកាសបើកកិច្ចប្រជុំការកំណត់ទិសដៅនៃការអនុវត្តនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងគ្រូបង្វឹកមកពីសហព័ន្ធកីឡាជាតិទាំង៣៤។

កិច្ចប្រជុំផ្តោតលើ៣ចំណុចសំខាន់ដូចជាគោលការណ៍ យន្តការ និងលក្ខខណ្ឌនៃការធ្វើតេស្តរួមមានគោលការណ៍ សហព័ន្ធកីឡាជាតិនីមួយៗត្រូវបង្កើតគណៈកម្មការ ការធ្វើតេស្តដោយគោរពតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះយន្តការ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានគណៈកម្មការត្រួតពិនិត្យការធ្វើតេស្តគណៈកម្មការបូកសរុប និងវាយតម្លៃ។

ចំណែកលក្ខខណ្ឌវិញ មានវិន័យ និងសីលធម៌ល្អ ស័ក្តិសមជាតំណាងពលរដ្ឋខ្មែរ មានអាយុ អាចចូលរួមប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣ មានឆន្ទៈនិងពេលវេលាគ្រប់គ្រាន់ មានគុណផលខ្ពស់ និងមានវិញ្ញាសា (ក្នុងការប្រកួតកីឡាស៊ីហ្គេមបានឆ្នាំ២០២១ និង២០២៣)៕
ដោយ ៖ វិសិទ្ធ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


