Connect with us

KPT+

ចាប់កូនខ្លែង ជាល្បែងប្រជាប្រិយខ្មែរមួយ សម្រាប់កម្សាន្តសប្បាយផង និងបង្កប់ន័យអប់រំផង

បានផុស

នៅ

ល្បែងចាប់កូនខ្លែង គឺជាការប្រឌិតចេញពីជីវិតសត្វក្នុងធម្មជាតិ ដ្បិតធម្មជាតិកូនមាន់ រមែងតែងត្រូវសត្វខ្លែងឆាបឆក់ យកទៅជាអាហារ។ នេះបើតាមសៀវភៅបញ្ជីសារពើភណ្ឌ មរតកវប្បធម៌អរូបីកម្ពុជា ដែលចងក្រងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្បែងប្រជាប្រិយនេះ គេច្រើនលេងក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ឬពេលទំនេរពីរដូវធ្វើស្រែចំការ។ លើសពីនេះ គេមិននិយមលេង តែ​ក្នុងរដូវចូល​ឆ្នាំ​ប៉ុនណោះទេ ឱ្យតែមានការជួបជុំ បើរកនឹកល្បែងប្រជាប្រិយខ្មែរមកកម្សាន្ត គេច្រើនតែរើសយក ល្បែងមួយប្រភេទនេះ មកកម្សាន្តសប្យាយ។

ឯការលេងល្បែង​ចាប់កូនខ្លែង គឺគេ​ចាត់​មនុស្ស​ម្នាក់​ដែលមាន​មាឌធំ ឱ្យ​ធ្វើជា​មេហ្វូង ហៅថា​ «​មេមាន់​» ហើយ​អ្នកផ្សេងទៀត​ធ្វើជា​កូន​មាន់ និងជ្រើសរើស​មនុស្ស​ម្នាក់ទៀត ​ធ្វើជា​ខ្លែង ចាំ​ចាប់កូនមាន់​។ ចំពោះអត្ថន័យនៃការលេងចាប់កូនខ្លែង​វិញ គឺប្រៀបដូចជាបង្រៀន​មនុស្ស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន ​និង​ក្រុមគ្រួសារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម