Connect with us

កីឡា

វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោមានរង្វាន់ម៉ូតូ៣គ្រឿង

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ រដូវ​កាល​២០២៣-២៤ នឹង​បញ្ចប់​នៅ​ថ្ងៃ​​អាទិត្យ ទី​២៨ ខែ​មេសា​នេះ ដោយ​ក្រុម​ខ្លាំង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប៉ះ​ភ្នំពេញ​ក្រោន​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រដណ្តើម​ជើងឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក​​ជា​ទឹក​ដី​កណ្តាល​ក្នុង​រាជ​ធានី​ភ្នំពេញ​​ដោយ​ក្រុម​វិសាខា​ត្រូវ​តទល់​នឹង​បឹងកេត​ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣​នៅ​វេលា​ម៉ោង​៤​រសៀល ខណៈ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជួប​ភ្នំពេញ​ក្រោន​​ដណ្តើម​ជើង​ឯក​​វេលា​ម៉ោង​៦​ល្ងាច។

ជឿ​ជាក់​ថា ក្រុម​ទាំង​ពីរ​នឹង​មាន​​អ្នក​គាំទ្រ​របស់​ខ្លួន​ចូល​រួម​​ទស្សនា លើក​ទឹក​ចិត្ត​ច្រើន​កុះករ​ដូច​គ្នា ដោយសារ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​គ្នា។ អ្វី​ដែល​ពិសេស​ទៀត​នោះ អ្នក​គាំទ្រ​​បាន​ចូល​រួម​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ និង​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​ ហើយ​មាន​​ឱកាស​ឈ្នះ​រង្វាន់​​ថែម​ទៀត​គឺ​មាន​រង្វាន់​ម៉ូតូ៣​គ្រឿង​សម្រាប់​បង​​ប្អូន​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់។

នេះ​ជា​ការ​ប្រកួត​ផ្លូវ​ការ​សំខាន់​ធំ​ជាលើក​ដំបូង​នៅ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់​ពី​ត្រូវ​បាន​​ដាក់​កៅអី​អង្គុយ​មាន​ខ្នង​បង្អែក​ថ្មី​រួច​រាល់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ វា​ប្រៀប​ដូច​ជា​ការ​ប្រកួត​ដើម្បី​បើក​សម្ពោធ​កៅអី​អង្គុយ​ថ្មី​ដ៏​ស្រស់​ស្អាត​ចំនួន​២៥០០០​នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូម​ចូល​រួម​ទស្សនា​ផ្ទាល់ និង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ឈ្នះ​ជើង​ឯក​ជា​លើក​ទី៥ ឬ​ភ្នំពេញ​ក្រោន​នឹង​ឈ្នះ​ជើង​ឯក​ជាលើក​ទី​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម