សន្តិសុខសង្គម
ឆេះរថយន្តមួយគ្រឿង ដែលកំពុងបើកបរនៅលើផ្លូវជាតិ ដោយមិនទាន់ដឹងមូលហេតុ
រថយន្តប្រភេទ តូយ៉ូតា camry មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង បើទោះបីជាមានការព្យាយាមទប់ស្កាត់ពីក្រុមបង្ការពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយ ដោយសារតែការឆាបឆេះនេះហាក់ដូចជាលឿនពេក ហើយក៏មិនទាន់ដឹងអំពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយ។

ករណីបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ១១ យប់ នៅត្រង់ចំណុចក្រុមទី ៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្ដាលឲ្យឆេះរថយន្តចំនួន ១ គ្រឿង។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក TOYOTA Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9282 គឺកំពុងធ្វើដំណើរយ៉ាងលឿននៅតាមបណ្ដោយផ្លូវវាងក្រុង ភ្លាមៗនោះដែរ ក៏ស្រាប់តែមានអណ្ដាតភ្លើងបានឆាបឆេះហុយផ្សែងទ្រលោមចេញពីផ្នែកខាងមុខ នៃរថយន្ត ហើយអណ្ដាតភ្លើងនេះក៏បានឆាបឆេះយ៉ាងលឿនបំផុត ដោយនៅពេលនោះដែរ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលទាំងយប់។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្ត ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្តនេះត្រូវបានអណ្ដាតភ្លើងឆាបឆេះស្ទើរទាំងស្រុងទៅហើយ ដែលរហូតដល់ពេលនេះដែរ សមត្ថកិច្ចនៅមិនទាន់បង្ហាញថា តើការឆាបឆេះនេះមូលហេតុបណ្ដាលមកពីអ្វីនោះដែរ៕
អត្ថបទ ៖ សោនិយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


