សន្តិសុខសង្គម
ឆេះទីតាំងស្តុកទុយោសម្រាប់រំដោះទឹកកខ្វក់ នៅក្រុងបាត់ដំបង ខូចខាតគិតជាទឹកប្រាក់ប្រហែល ២ លានដុល្លារ
ទីតាំងស្តុកទុយោសម្រាប់រំដោះទឹកកង្វក់មួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់បំផ្លាញគ្មានសល់ គិតជាទឹកប្រាក់ខាតបង់រាប់លានដុល្លារផងដែរ ទុយោទាំងនេះជារបស់ក្រុមហ៊ុនម៉ៅ គិរីដងរែក សម្រាប់តភ្ជាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងទាំងមូល។

ហេតុការណ៍ដ៏រន្ធត់និងមានអណ្ដាតភ្លើងពេញផ្ទៃមេឃនោះបានកើតឡើងនៅវេលាម៉ោង ៥ ល្ងាច កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ការឆាបឆេះនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ដោយគ្រាន់តែដឹងថា ពេលដែលចាប់ផ្ដើមឆាបឆេះដំបូងគឺមានរថយន្តរបស់ក្រុមហ៊ុនចំនួន ២ គ្រឿង បានចូលទៅបាញ់ពន្លត់ប៉ុន្តែមិនអាចទប់ទល់និងសភាពការណ៍បាន ដោយសារតែអណ្ដាតភ្លើងកាន់តែឆាប់ឆេះខ្លាំងឡើង ទើបហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយព្រោះរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅក្បែរបាន ដោយសារតែផ្សែងនិងអណ្ដាតភ្លើងខ្មួលខ្មាញ់ខ្លាំងពេក ដោយនៅក្នុងពេលប្រតិបត្តិការនោះមន្ត្រីអគ្គីភ័យដែលចូលបានពន្លត់ ក៏បានរងរបួសមួយចំនួនដោយសារពុលនិងផ្សែង។ តាមការប៉ាន់ស្មានជាបឋមរបស់សមត្ថកិច្ចគឺ សម្ភារខូចខាត មានតែទុយោប៉ុណ្ណោះ ដោយអស់ប្រហែល២.០០០.០០០ ( ពីរលានដុល្លាអាមេរិក)



នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ត្រូវបានកម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និង សង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញរថយន្តចំនួន ០៧ គ្រឿងរថយន្តរបស់ក្រុមហ៊ុនចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន១៦រថយន្ត ទើបគ្រប់គ្រងមិនឲ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងធើ្វការស្រាវជ្រាវ៕ អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


