សន្តិសុខសង្គម
ក្រុមចោរចាស់ក្មេងផ្លោះរបង ចូលលួចលុយផ្ទះលក់ទំនិញ យកប្រាក់បានរាប់លានរៀល ត្រូវជាប់ខ្នោះសមត្ថកិច្ចក្រុងបាត់ដំបង
កម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងបាត់ដំបង បានធើ្វការស្រាវជ្រាវក្រុមជនសង្ស័យចាស់ក្មេងមួយក្រុមដែលបានធើ្វសកម្មភាពបន្លំចូលលួចលុយក្នុងផ្ទះប្រជាពលរដ្ឋអស់ចំនួនជិត៥០០លានរៀល រួមជាមួយគ្រឿងអលង្ការមួយចំនួនផងដែរ។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណី«បន្លំចូលលួចលុយ» នៅផ្ទះអ្នកលក់ដូរសម្លៀកបំពាក់បោះដុំមួយកន្លែង នៅចំណុចភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ មន្ត្រីជំនាញរបស់បានធ្វើការស្រាវជ្រាវកំណត់ទៅលើមុខសញ្ញាលើកញ្ញាវ័យក្មេងៗ ដែលពួកនាងធ្លាប់ដើរចូលផ្ទះគេកន្លងមក ហើយធ្លាប់ត្រូវកម្លាំងរបស់លោកចាប់យកមកអប់រំ តែលើកនេះលែងចូលលួចដៃធ្ងន់តែម្ដង។

លោកសមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យកន្លែងកើតហេតុ ពួកនាងៗបានឡើងផ្លោះរបងខាងក្រោយផ្ទះ រួចចូលតាមទ្វារក្រោយ ខណៈម្ចាស់ផ្ទះកំពុងនៅលក់ដូរខាងមុខ។ ពួកនាងបានចូលកាយលួចយកលុយដាក់ថង់និង គ្រឿងអលង្ការមួយចំនួន បោះចេញទៅក្រៅរបងខាងក្រោយ រួចនាំគ្នាជញ្ជូនចេញរត់គេចខ្លួនបាត់ស្រមោល។

រង្វង់ប្រតិបត្តិការណ៍ស្រាវជ្រាវនេះកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានចំនួន ០៣នាក់នោះ រួមមាន៖ ១ឈ្មោះ-វង់ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល, ២-ឈ្មោះ ម៉ុន ម៉ុត ភេទស្រី អាយុ៣៩ឆ្នាំ (២នាក់នេះជាម្ដាយនិងកូន) និង៣-ឈ្មោះ ប៉ាកកា ជីឡូរី ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ក្រុមជនសង្ស័យវ័យក្មេង និងចាស់ទាំង០៣នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបានជាបន្តបន្តាប់ ជាមួយនឹងការរឹបអូសវត្ថុតាងបានមួយចំនួន ប្រាក់ខ្មែរចំនួន២៦៧,៩៥០,០០០លានរៀល (ពីររយហុកសិបប្រាំពីរលានកៅសិបប្រាំម៉ឺនរៀល) ,ខ្សែលោហៈពណ៌លឿងចំនួន០៤ខ្សែ, ផ្លាកដៃលោហៈពណ៌លឿងចំនួន០១ខ្សែ , ខ្សែដៃលោហៈពណ៌លឿងចំនួន០១ខ្សែ, ក្រវិលលោហៈពណ៌លឿង០១គូ ,បន្ដោងព្រះចំនួន០១ ,ម៉ូតូម៉ាកស្គូពីគ្មានលេខ០១គ្រឿង, ទូរស័ព្ទចំនួន០៤គ្រឿង រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយទៀត។


បច្ចុប្បន្នក្រុមជនសង្ស័យចាស់ក្មេងទាំងនេះ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


