Connect with us

ព័ត៌មានជាតិ

សមិទ្ធិករវ័យក្មេង សាន ដាណិច បានឱកាសពីមហោស្រពភាពយន្តទីក្រុងកាន ដើម្បីផលិតភាពយន្តខ្នាតវែងដំបូង

បានផុស

នៅ

បន្ទាប់ពីជោគជ័យលើភាពយន្តខ្នាតខ្លី សមិទ្ធិករ សាន ដាណិច ត្រូវបានមហោស្រពភាពយន្តទីក្រុងកាន ជ្រើសរើសឱ្យទៅបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន នាទីក្រុងប៉ារីស ជាមួយនឹងសមិទ្ធិករភាពយន្តអន្តរជាតិ ៥រូបផ្សេងទៀត។ នេះបើតាមការផ្សព្វផ្សាយ របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពដដែល បញ្ជាក់ដែរថា ដោយមានការគាំទ្រពីក្រុមបារាំង កញ្ញា សាន ដាណិច នឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន ដែលមានចំណងជើងថា « To Leave, To Stay »។
ក្នុងដំណើរទៅកាន់ទីក្រុងប៉ារីសនេះ កញ្ញា ដាណិច នឹងទទួលបានការជួយ​​ជ្រោម​​ជ្រែង ទាក់ទងនឹងសាច់រឿង ហើយនឹងជួបជាមួយសមិទ្ធិករនានា ក៏ដូចជាអ្នកប្រកបអាជីពក្នុងវិស័យ​ភាព​យន្ត រួមនិងតំណាងស្ថាប័នភាពយន្តផងដែរ។

គួរជម្រាបដែរថា កញ្ញា សាន ដាណិច ជាអ្នកខេត្តបាត់ដំបង សិក្សាជំនាញ Interior Design និងបានចូលបំពេញការងារ សហការជាមួយក្រុមហ៊ុនភាពយន្ត Anti-Archive ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងនាមជាសមិទ្ធិករភាពយន្ត និងអ្នកដឹកនាំភាពយន្តខ្នាតខ្លី។

តាមរយៈភាពយន្តខ្នាតខ្លីដំបូង រឿង «មួយលានឆ្នាំ» ពិតជាការចាប់ផ្តើមដ៏ល្អបំផុត ដោយសារតែស្នាដៃដំបូងនេះ ទទួលបានពានរង្វាន់ ភាពយន្តខ្លីល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ពីមហោស្រពភាពយន្ត Singapore International Film Festival (SGIFF) លើកទី ២៩ កាលពីចុងឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី និងត្រូវបានចាំងបញ្ចាំង នៅប្រទេសជាង ២០ ឯណោះ។ បន្ទាប់ពីស្នាដៃទី១ កញ្ញា សាន ដាណិច ក៏ជោគជ័យលើស្នាដៃ ភាពយន្តខ្នាតផ្សេងទៀត រឿង «ថ្ងៃរះក្នុងចិត្ត» ក្នុងឆ្នាំ២០២០ និងមានស្នាដៃភាពយន្តឯកសារខ្នាតខ្លី មួយផងដែរ គឺរឿង «ឧទ្យានសមុទ្រ» ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម