ព័ត៌មានអន្ដរជាតិ
អាមេរិក លួចបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យ អ៊ុយក្រែន
ក្រុមមន្ត្រីអាមេរិកបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានប្រើប្រាស់រួចទៅហើយនូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិកផ្តល់ឲ្យដោយសម្ងាត់ ដើម្បីទុកប្រឆាំងការវាយលុករបស់កងកម្លាំងរុស្ស៊ី។

បើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី២៤ខែមេសា, សព្វាវុធទាំងនោះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៣០០លានដុល្លារ ដែលអនុម័តដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែមីនា ហើយទើបទៅដល់ក្នុងខែនេះ ខណៈមីស៊ីលរយៈចម្ងាយ៣០០គីឡូម៉ែត្រប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ម្តងរួចមកហើយ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី នៅតំបន់គ្រីមៀ។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel អះអាងថា “ខ្ញុំអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកពិតជាផ្តល់មីស៊ីល ATACMS ឲ្យអ៊ុយក្រែន តាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតីមែន ប៉ុន្តែសហរដ្ឋអាមេរិក មិនប្រកាសរឿងនេះឡើយពីដំបូង ដើម្បីរក្សាសន្តិសុខប្រតិបត្តិការសម្រាប់អ៊ុយក្រែន តាមសំណើរបស់ពួកគេ”។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមិនបានបញ្ជាក់ច្បាស់ឡើយថាតើមីស៊ីលចំនួនប៉ុន្មាន ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនដោយសម្ងាត់ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន គ្រោងបញ្ជូនទៅបន្ថែមទៀត។
ព័ត៌មានអំពីការលួចបញ្ជូលមីស៊ីលទៅឲ្យទីក្រុងកៀវនេះ កើតឡើងបន្ទាប់ពីរដ្ឋសភាអាមេរិក យល់ព្រមផ្តល់ជំនួយ ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

វិក្កយបត្រនេះ ត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។
គិតត្រឹមពេលនេះ រដ្ឋបាលលោក បៃដិន បានជួយអ៊ុយក្រែនអស់ទឹកប្រាក់១១៣ពាន់លានដុល្លារហើយ ហើយដោយសារតែជំនួយថ្មីៗត្រូវជាប់ស្អិត បណ្តាលឲ្យទីក្រុងកៀវ ប្រឈមនឹងកង្វះខាតគ្រាប់រំសេវ ឈានដល់ការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយរដ្ឋសភាអាមេរិកអនុម័តជំនួយ លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែន នឹងឈ្នះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


