Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបានជំនួយ លោក ហ្សេលេនស្គី តឿនអាមេរិក ជួយដឹកឲ្យលឿនបន្តិចមក

បានផុស

នៅ

ក្រោយសហរដ្ឋអាមេរិក អនុម័តកញ្ចប់ជំនួយក្នុងទំហំដ៏ធំសម្រាប់អ៊ុយក្រែន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ត្បិតតែជំនួយខ្លះបានមកដល់ដីអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែលោកតឿនឲ្យទីក្រុងវ៉ាស៊ីនតោន ដឹកជំនួយឲ្យបានលឿនបន្តិចមក។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី២៩ខែមេសា លោក ហ្សេលេនស្គី លើកឡើងថា ដោយសារតែការដឹកសព្វាវុធយឺតយ៉ាវនេះហើយ ទើបធ្វើឲ្យរុស្ស៊ី បានដៃវាយសន្ធាប់នៅសមរភូមិជួរមុខ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកៀវ លោកហ្សេលេនស្គីនិយាយថា “ឥឡូវ កងទ័ពរុស្ស៊ីកំពុងព្យាយាមទាញយកប្រយោជន៍ពីស្ថានភាព ដែលយើងកំពុងរង់ចាំការផ្គត់ផ្គង់ពីដៃគូ ជាពិសេសពីសហរដ្ឋអាមេរិកតែម្តង។ នោះហើយជាមូលហេតុដែលយើងសូមជំរុញឲ្យមានការដឹកជំនួយសព្វាវុធ ឲ្យបានលឿនបន្តិច។

ការជំរុញរបស់លោក កើតឡើងបន្ទាប់ពីអាជ្ញាធរនៅកំពង់ផែសមុទ្រខ្មៅ Odesa និយាយថា មីស៊ីលរុស្ស៊ីមួយគ្រាប់ បានសម្លាប់មនុស្ស៤នាក់ និងរបួស៣២នាក់។

(រូបថត៖ AP)

ប្រធានតំបន់ Odesa លោក Oleh Kiper អះអាងថា ស្ត្រី៣នាក់ និងបុរសម្នាក់ត្រូវបាត់បង់ជីវិត ហើយអ្នករបួសរួមមានក្មេងអាយុ៤ឆ្នាំម្នាក់ និង១៦ឆ្នាំម្នាក់ ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ លើសពីនេះ ផ្ទះ​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​រងការខូចខាតថែមទៀត។

ស្របពេលជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃចន្ទ រុស្ស៊ីប្រកាសថា ខ្លួនដណ្តើមបានភូមិទីពីរត្រឹមរយៈពេលពីរថ្ងៃ នៃប្រតិបត្តិការវាយលុករបស់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ដោយឡែក តាមការបញ្ជាក់ពីមេបញ្ជាការអ៊ុយក្រែនលោក Oleksandr Syrskyi, ស្ថានភាពនៅសមរភូមិជួរមុខកាន់តែអាក្រក់ទៅៗហើយ ចំពេលមានការវាយប្រហារជាច្រើនលើកច្រើនសារបស់រុស្ស៊ី ហើយកងកម្លាំងអ៊ុយក្រែនក៏បានដកថយចេញពីទីតាំងនៅក្នុងតំបន់ Donetsk ភាគខាងកើតទៅទៀត។

(រូបថត៖ AFP)

ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺនបែបនេះហើយ ទើបអ៊ុយក្រែន បានប្រកូកប្រកាសម្តងហើយម្តងទៀតសុំជំនួយឲ្យបានលឿន ព្រោះមិនអាចបណ្តែតបណ្តោយឲ្យរុស្ស៊ីបានដៃ សម្រុកវាយប្រហារបានឡើយ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ រដ្ឋបាលលោក បៃដិន បានជះលុយជួយអ៊ុយក្រែន អស់ប្រមាណ១១៣ពាន់លានដុល្លាររួចទៅហើយ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយនៅសប្តាហ៍នេះលោក ហ្សេលេនស្គី ថែមទាំងបង្ហាញបំណងចង់ឲ្យអាមេរិក ជួយទីក្រុងកៀវ ១០ឆ្នាំទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ហ្សេលេនស្គី ចង់ឲ្យអាមេរិក ជួយ១០ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៤ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៥២ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម