ព័ត៌មានជាតិ
អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ
អាជ្ញាធរបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ថា ព្រោះតែអាកាសធាតុក្តៅខ្លាំងប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ កង្វះខាតទឹក នៅឃុំ រមទម និងឃុំមួយចំនួនទៀតនៃស្រុករវៀង ខេត្តព្រះវិហារ បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយផ្តល់ទឹកដល់ពួកគាត់។

ជាការឆ្លើយតបសំណូមពររបស់ពលរដ្ឋនៅកម្លាំងជំនាញ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង និងអាជ្ញាធរស្រុកបានចុះទៅដល់មូលដ្ឋានចែកទឹកដល់បងប្អូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក លឹម អង់អាច អធិការដ្ឋាននគរបាលស្រុករវៀង បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការខេត្តនិងការណែនាំរបស់រដ្ឋបាលស្រុករៀង ដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈម នៅការខ្វះខាតទឹកហេតុដូចនេះហើយទើបថ្នាក់ដឹកនាំបានឲ្យរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងឃុំ រមទម ដើម្បីសម្រួលដល់ពលរដ្ឋ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបាន ឲ្យដឹងនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នេះថា ដោយមានការស្នើរសុំពីរដ្ឋបាលឃុំរមទម តាមរយៈរដ្ឋបាលស្រុក ដោយមើល ឃើញនៅទុក្ខលំបាករបស់ពលរដ្ឋ ដែលកំពុងជួបនៅ ភាពរាំងស្ងួត នៅការកង្វះខាតទឹក ក្នុងរដូវប្រាំងនេះ និងកំដៅមាន ការកើនឡើងផងនោះ ទឹកជាកត្តាសំខាន់។លោកបានបន្តទៀតថា មិនមែនតែឃុំរមទម មួយទេ នៅមានឃុំមួយ ចំនួនទៀតក្នុងស្រុករវៀង ដែលប្រឈមទៅនឹងភាពខ្វះខាតទឹក ហើយរដ្ឋបាលស្រុករវៀង បាននឹងកំពុងរៀបចំចុះជួយជាបន្តបន្ទាប់។ការផ្តល់ទឹកនេះមិនមែនក្នុងឆ្នាំនេះនោះទេ គឺធ្វើរៀងរាល់ឆ្នាំ នៅការចែកទឹកក្នុងរដូវប្រាំងដែលជួបភាពរាំងស្ងួត ហើយរាជរដ្ឋាភិបាលក៏ដូចជាអជ្ញាធរថ្នាក់ក្រោមជាតិបានណែនាំនូវការជីកស្រះ ក្នុងទឹកដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។
រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលររៀង និងភូមិអូរទ្រលោក បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្តិ៍រដ្ឋបាលឃុំរមទម ដែលបាន ចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តកន្ត្រៃចែកជូនពួកគាត់បានទាន់ពេល៕
អត្ថបទ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


