សេដ្ឋកិច្ច
ក្រុមហ៊ុន CJ កូរ៉េនឹងបើកហាង Tous les Jours ឡើងវិញនៅកម្ពុជា
ក្រុមហ៊ុន CJ Foodville ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអាហារ និងការកម្សាន្ត CJ Group បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា យីហោហាង Tous les Jours នឹងបើកហាងចំនួន ៥ឡើងវិញនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្រោមកិច្ចសន្យាជាមួយដៃគូក្នុងស្រុកថ្មី។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ខែមេសាថា ក្រុមហ៊ុន CJ Foodville បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេជាមួយក្រុមហ៊ុន Express Food Group របស់កម្ពុជា ដើម្បីបង្កើតវត្តមាននៅក្នុងទីផ្សារសិទ្ធិផ្តាច់មុខម្ហូបអាហារតាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ខ្លួនបានបើកដំណើរការឡើងវិញនូវហាងចំនួនពីរនៅក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន ដោយហាងចំនួនបីផ្សេងទៀតទំនងជាមានទីតាំងនៅក្នុងរាជធានី ឬតំបន់ជាប់ៗគ្នា។
CJ Foodville បានចូលទីផ្សារកម្ពុជាជាមួយនឹងយីហោហាង Tous les Jours កាលពីឆ្នាំ ២០១១ ហើយបានដំណើរការហាងជាច្រើននៅទីនោះរហូតដល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមកិច្ចព្រមព្រៀងមុនជាមួយក្រុមហ៊ុនក្នុងស្រុក។
យីហោហាង Tous les Jours ដំណើរការជាង ៤០០ ហាងនៅក្នុង ៧ ប្រទេស រួមទាំងសហរដ្ឋអាមេរិក កាណាដា ឥណ្ឌូនេស៊ី និងវៀតណាម ហើយមានបំណងពង្រីកទីផ្សារឱ្យកាន់តែច្រើននៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


