សេដ្ឋកិច្ច
ការទិញដោយផ្ទាល់របស់កូរ៉េពីប្រទេសចិនកើនឡើងខ្ពស់នៅត្រីមាសទី១
ទីក្រុងសេអ៊ូល៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា ការទិញដោយផ្ទាល់ពីប្រទេសចិនដោយអតិថិជនកូរ៉េខាងត្បូងបានកើនឡើងជាង ៥០ភាគរយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដែលជាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។

យោងតាមទិន្នន័យពី Statistics Korea បានឱ្យដឹងថា តម្លៃសរុបនៃការទិញដោយផ្ទាល់តាមអ៊ីនធឺណិតពីក្រៅប្រទេសបានកើនឡើង៩,៤ ភាគរយធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានតម្លៃកើនដល់១,៦៥ ពាន់ពាន់លានវ៉ុន (១,១៩ ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងពីខែមករាដល់ខែមីនា។
ក្នុងតម្លៃសរុបនេះ តម្លៃនៃប្រតិបត្តិការជាមួយអ្នកលក់ចិនមានចំនួន៩៣៨,៤ 938.4 ពាន់លានវ៉ុន កើនឡើង៥៣,៩ 53.9 ភាគរយធៀបនឹងឆ្នាំមុន។ សម្រាប់ការទិញពីសហរដ្ឋអាមេរិកមានចំនួន៣៧៥,៣ 375.3 ពាន់លានវ៉ុន បន្ទាប់មកការទិញពីអឺរ៉ុប(EU)មានចំនួន១៤២,១ ពាន់លានវ៉ុន។

ការទិញដោយផ្ទាល់ពីប្រទេសចិនមានចំនួន ៥៧ ភាគរយនៃការទិញដោយផ្ទាល់សរុបដោយអ្នកប្រើប្រាស់កូរ៉េខាងត្បូងនៅក្នុងត្រីមាសទីមួយ ដែលជាសមាមាត្រដ៏ធំបំផុតមិនធ្លាប់មាន។ ទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិកបានកើនឡើង ២២,៨ ភាគរយ និង EU មាន ៨,៦ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


