Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី ព្រួសផេះខ្ទាតដល់ ម៉ាឡេស៊ី

បានផុស

នៅ

ផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ីបានបង្ខំឲ្យអាកាសយានដ្ឋានជាងពាក់កណ្តាលប្រទេសត្រូវបិទទ្វារ ខណៈដែលអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ក្បែរនោះ ដោយសារតែការភ័យខ្លាចមានរលកយក្សស៊ូណាមិ ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​​២ ខែឧសភានេះ ។

យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌូណេស៊ី (BMKG) បានឲ្យដឹងថា ភ្នំភ្លើង Ruang បានផ្ទុះឡើងចំនួន ៣ ដងកាលពីថ្ងៃអង្គារ ដោយបានព្រួសកម្អែភ្នំភ្លើង និងផេះចម្ងាយជាង ៥ គីឡូម៉ែត្រទៅលើផ្ទៃមេឃ និងបង្ខំឲ្យអាជ្ញាធរចេញបញ្ជាជម្លៀសប្រជាជនក្នុងតំបន់ចំនួន ១២,០០០ នាក់ ខណៈផេះភ្នំភ្លើងបានខ្ទាតទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ផងដែរ ។

ការផ្ទុះរាលដាលនៃកម្អែភ្នំភ្លើងបានបង្ខំឲ្យអាកាសយានដ្ឋានចំនួន ៧ នៅទីក្រុងធំបំផុតក្នុងខេត្ត Manado និងទីក្រុង Gorontalo ត្រូវបិទទ្វារ ។ នេះបើយោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ។

ភ្នំភ្លើងនេះនៅតែបញ្ចេញផេះ និងផ្សែងពីលើមាត់រណ្ដៅនៅព្រឹកថ្ងៃពុធ ដោយអាជ្ញាធរបានប្រកាសអាសន្ននៅកម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្នកម្រិតទី ៤ ហើយបានអំពាវនាវឲ្យអ្នកស្រុកនៅចម្ងាយ ៧ គីឡូម៉ែត្រពីតំបន់ហាមឃាត់ ។ខណៈកប៉ាល់ជួយសង្គ្រោះ និងនាវាចម្បាំងមួយគ្រឿងត្រូវបានបញ្ជូនទៅដើម្បីជួយដឹកមនុស្សរាប់ពាន់នាក់ចេញពីកោះ Tagulandang ដោយសារតែមានការព្រមានអំពីកម្អែភ្នំភ្លើងមួយចំនួនបានធ្លាក់ចូលទៅក្នុងសមុទ្រដែលអាចបង្កជារលកយក្សស៊ូណាមិ ។

គួរបញ្ចាក់ថា ឥណ្ឌូណេស៊ីដែលជាប្រទេសប្រជុំកោះដ៏ធំបានជួបប្រទះនឹងគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វាស្ថិតនៅកន្លែងដែលងាយរងគ្រោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ កាលពីឆ្នាំ ២០១៨ រណ្ដៅភ្នំភ្លើង Anak Krakatoa ដែលស្ថិតនៅចន្លោះកោះ Java និងកោះស៊ូម៉ាត្រា ក៏ផ្ទុះផងដែរ ដោយបានព្រួសកម្អែភ្នំភ្លើងដ៏ធំចូលទៅក្នុងមហាសមុទ្រ បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង ៤០០ នាក់ និងរបួសរាប់ពាន់នាក់ ៕

អត្ថបទ ៖ ប៊ុនសុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ៊ីរ៉ង់​ចាត់ទុក​ការ​គំរាម​​​វាយ​រោងចក្រ​នុយក្លេអ៊ែររបស់​លោក ត្រាំ គឺ​ជា«បន្ទាត់​ក្រហម»​

ព័ត៌មានជាតិ១៦ នាទីutes មុន

អាជ្ញាធរ​អប្សរា​​ហាមដាច់ខាត ទេសចរ​គូស​វាសអក្សរ​ផ្សេងៗ​លើ​ផ្ទាំង​ប្រាសាទ​​បុរាណ​តំបន់​អង្គរ​

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា-ឡាវ រួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេស​ទាំងពីរ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក

Sokha Hotels

ព័ត៌មានពេញនិយម