ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្ដើមផលិតស្មាតហ្វូនជាមួយសមត្ថភាពកំពូលប្រឆាំងការលេចធ្លាយទិន្នន័យ
ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត Aurora បានរាយការណ៍ថា ក្រុមហ៊ុន Rostec និងក្រុមហ៊ុន Rostelecom បានព្រួតដៃគ្នាចាប់ផ្តើមខ្សែសង្វាក់ផលិតស្មាតហ្វូនរុស្ស៊ីឈ្មោះ AYYA T1 ជាមួយនឹងសមត្ថភាពការការពារប្រឆាំងការលេចធ្លាយទិន្នន័យសំខាន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ ។

ស្មាតហ្វូនថ្មីនេះមាន ២ ជម្រើសសម្រាប់ផ្ដល់ជូនអតិថិជនប្រើប្រាស់ក្នុងនោះមានប្រព័ន្ធប្រតិបត្តិការ Android 11 និង Aurora OS ខណៈ Version ទី៥ នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់ Aurora ត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០២៣ ។
ចំណែកលក្ខណៈពិសេសរបស់ស្មាតហ្វូន AYYA T1 គឺការពារការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗជាមួយយនឹងដំណើរការដោយប្រព័ន្ធ 8-core MediaTek Helio P70 ជាមួយនឹងបន្ទះឈីប Arm Cortex-A73/A53, ថ្ម ៤,០០០ លានអំពែរម៉ោង, RAM 4 GB និងអាចបន្ថែម MicroSD ដល់ទំហំ 64 GB ។

ទន្ទឹមនោះ AYYA T1 មានស៊ុមដែក និងតួប្លាស្ទិកពណ៌ខ្មៅ ខៀវ និងបៃតងចាស់ ។ អេក្រង់មានទំហំ ៦.៥៥ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ ១៦០០x៧២០ ពោលគឺ HD+ ។ អេក្រង់ដែលមានល្បឿន Refresh rate គឺ 60Hz ហើយជាទូទៅវាត្រូវបានណែនាំឲ្យទិញស្មាតហ្វូនដែលមានប្រេកង់មិនទាបជាងនេះ ។
ដោយឡែកកាមេរ៉ាខាងក្រោយមាន ២ ជាមួយនឹងទំហំ ១២+៥ មេហ្គាភិចសែល ខណៈកាមេរ៉ាខាងមុខវិញមានទំហំ ១៣ មេហ្គាភិចសែល បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC ខ្សែសាកថ្ម Type-C រួមជាមួយនឹង Sensor ផ្សេងទៀតជាដើម ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


