សេដ្ឋកិច្ច
ប្រើសេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ជួយឱ្យអតិថិជនទទួលបានប្រាក់កម្ចីកាន់តែខ្ពស់
មន្ត្រីជំនាញរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា CBC គឺជាក្រុមហ៊ុន ទទួល និងរក្សាទុកនូវព័ត៌មានប្រវត្តិនៃការសងប្រាក់ និងកម្ចីឥណទានរបស់អតិថិជនពីគ្រឹះស្ថាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយបញ្ចេញទៅវិញតាមរយៈរបាយការណ៍ឥណទាន ដើម្បីឱ្យគ្រឹះស្ថានយកទៅពិនិត្យមើល ពោលគឺ CBC នៅកណ្ដាលរវាងគ្រឹះស្ថាន និងអតិថិជន។

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ នៃក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (CBC) បានលើកឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជានៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៤ ថា គោលដៅនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន មិនថាតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោកប្រើពាក្យលំហូរព័ត៌មាននៃការសម្រេចចិត្តលើឥណទាន។
លោក ខុម ច័ន្ទតារាបន្តថា៖ «បញ្ហាគឺកង្វះព័ត៌មានពិតប្រាកដរវាងអតិថិជន និងអ្នកផ្ដល់កម្ចី អ្នកផ្ដល់កម្ចីត្រូវសិក្សាច្រើនតាំងពីឥរិយាបថសងត្រឡប់របស់អតិថិជន មុនពេលអនុម័តប្រាក់កម្ចីឱ្យអតិថិជន ចំណុចនេះហើយដែល CBC ទៅបំពេញត្រង់ចន្លោះខ្វះខាត»។

បើតាមលោក ខុម ច័ន្ទតារា ផលនៃការចែករំលែកព័ត៌មានឥណទាន ជួយសម្រួលឱ្យអតិថិជនមានលទ្ធភាពទទួបានកម្ចីឥណទាន និងមានអំណាចចរចាខ្ពស់លើទំហំឥណទាន និងការប្រាក់។ «ទទួលបានឥណទានលឿនជាងមុន កាត់បន្ថយហានិភ័យ និងការពារបំណុលច្រើនលើសលុប»។ លោក ច័ន្ទតារា បន្ថែម។
យោងតាមរបាយការណ៍របស់ CBC បានឱ្យដឹងថា ការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ គឺអ្នកសងយឺតជាង ៩០ថ្ងៃមានចំនួន ៤.៥% ក្នុងឆ្នាំ២០២៣។
របាយការណ៍ដដែលបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រជាពលរដ្ឋកម្ពុជាជិត ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ ពាន់លានដុល្លារ។
ស៊ីប៊ីស៊ី បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៧,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នោះ គឺជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅឱ្យប្រជាជននៅរាជធានី-ខេត្តចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។
នៅភ្នំពេញ មានទំហំឥណទានច្រើនជាងគេ រហូតដល់ជាង ២៨,៥ ពាន់លានដុល្លារ និងស្មើនឹង ៥០ ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើប្រាស់កម្ចីចំនួន៦៧,៧ ម៉ឺននាក់៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ