សន្តិសុខសង្គម
បង្ក្រាបទូកឆក់ត្រីមួយគ្រឿង ដកហូតបានវត្ថុតាងបទល្មើស ជនសង្ស័យរត់គេចខ្លួន
កម្លាំងមន្ត្រីឧទ្យានុរក្យសហការជាមួយសហគមន៍នេសាទកោះហិបបានចុះល្បាតនៅតាមដងទន្លេមេគង្គចាប់ពីកន្ទុយកោះហិបរហូតដល់ព្រះសាខន បានអុំទូក ឃ្លាំមើលបទល្មើសបានប្រទះឃើញជនសង្ស័យមានគ្នាពីរទៅបីនាក់កំពុងធ្វើសកម្មភាពឆក់ត្រី ក្រោយកម្លាំងដេញបង្ក្រាបពួកគេបានចូលច្រាំងរត់គេចខ្លួនបន្សល់ទុកតែទូក និងវត្ថុតាងតែប៉ុណ្ណោះ។

សកម្មភាពបទល្មើសឆក់ត្រីខាងលើនេះត្រូវបានក្រុមឧទ្យានុរក្យរួមជាមួយសហគមន៍នេសាទចុះបង្ក្រាបកាលពីវេលាម៉ោង ៧យប់ថ្ងៃទី ៧ ឧសភាឆ្នាំ ២០២៤ រហូតម៉ោង ៣ ទៀបភ្លឺទើបប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពនៅចំណុចក្បាលកោះឫស្សី ស្ថិតភូមិកោះ ស្នែងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក នី វីមន្រី្តឧទ្យានុរក្សបញ្ជាក់ថា កម្លាំងរបស់លោកបានចុះល្បាតចាប់ពីវេលាម៉ោង ៧យប់ ពីកន្ទុយកោះហិបរហូតដល់ព្រះសាខនក្រុមល្បាត បានអុំទូក ឃ្លាំមើលបទល្មើសតាមដងទន្លេ ពេលត្រឡប់មកវិញមកតាមអូរតាឡាស់ មកដល់ចំណុចក្បាលកោះឬស្សីក្រុមល្បាតបានដេកចាំរហូតដល់វេលាម៉ោង ០៣៖០០ បានជួបនឹងបទល្មើស មួយទូកកុំពុងធ្វើសកម្មភាពឆក់ត្រី ពេលនោះក្រុមល្បាតបានដេញចាប់បទល្មើស ជនសង្ស័យ បានរត់គេចបាត់ស្រមោលបន្សល់តែវត្ថុតាងតែប៉ុណ្ណោះ។

លោកបន្តថា ក្រោយជនសង្ស័យរត់គេចខ្លួនយើងបានដកហូតវត្ថុតាងរួមមាន:ទូកឈើក្បាលស្រួច០១គ្រឿង
ម៉ាស៊ីនកម្លាំង២០សេសធីបីសី០១គ្រឿង អាគុយ៥០ Ah ០១ គ្រឿង ដុំឆក់អាក្ដៅសេរីថ្មី ០១គ្រឿង ច្រវ៉ាក់ផ្ជាប់កន្រ្តងដងត្រី០១ ខ្សែភ្លើង០៥ម៉ែត្រ។
បច្ចុប្បន្នវត្ថុតាងខាងលើដែលដកហូបបានកម្លាំងសមត្ថកិច្ចបានរក្សាទុក្ខនៅស្នាក់ការរងកំបោររងចាំស្រាវជ្រាវស៊ើបអង្កេតដើម្បីបន្តនីតិវិធីរកមុខជនសង្ស័យដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


