ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងបញ្ជូនពេជ្ឈឃាដទៅសម្លាប់ក្រុមអន្ធពាលជួញដូរគ្រឿងញៀន ដល់ដីម៉ិកស៊ិក បើជាប់ឆ្នោត
តាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី Rolling Stone កាលពីថ្ងៃពុធទី៨ខែឧសភា, បេក្ខជនឈានមុខគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រកាសបញ្ជូនក្រុមពេជ្ឈឃាដនៃកងកម្លាំងពិសេសអាមេរិក ទៅសម្លាប់ក្រុមអន្ធពាលជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក ប្រសិនបើគាត់ជាប់ឆ្នោត ឡើងកាន់កាប់សេតវិមានសាជាថ្មី។

ប្រភពខាងលើបញ្ជាក់ថា លោក ត្រាំ មិនខ្វល់ឡើយ ហើយនឹងអនុវត្តផែនការនេះ ទោះគ្មានការយល់ព្រមពីសំណាក់រដ្ឋាភិបាលម៉ិកស៊ិកក៏ដោយ។ អង្គភាពពិសេសនេះ នឹងត្រូវបំពេញបេសកកម្មដូចជាការធ្វើឃាតស្តេចត្រាញ់និងមេក្រុមគ្រឿងញៀនកំពូលៗរបស់ប្រទេសម៉ិកស៊ិកដូចជា Sinaloa និង Jalisco ជាដើម។
យោងតាមប្រភពដដែលនេះ លោក ត្រាំ អះអាងថា ជាការពិត យោធាអាមេរិកមានកងឃាតករដ៏ខ្លាំងក្លា ហើយការកម្ចាត់មេក្រុមជួញដូរគ្រឿងញៀន គឺជាផ្លូវដ៏វែងឆ្ងាយមួយឆ្ពោះទៅកាន់ការទប់ស្កាត់ប្រតិបត្តិការរបស់ពួកគេ និងកម្លាក្រុមដទៃទៀត កុំឲ្យហ៊ានធ្វើសកម្មភាពក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបង្ហាញព័ត៌មានលម្អិតជាសាធារណៈ អំពីផែនការនេះទេ ប៉ុន្តែគេដឹងថា កាលមុន គាត់ក៏ធ្លាប់បញ្ចេញយោបល់ ឲ្យទម្លាក់គ្រាប់បែកឬឈ្លានពានប្រទេសម៉ិកស៊ិកដែរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ Fentanyl នៅអាមេរិក។
ជាអាភៀនសំយោគដែលមានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីន, Fentanyl បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើននៅសហរដ្ឋអាមេរិក។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ អត្រាមរណភាពដោយប្រើ Fentanyl លើសកម្រិតគឺមានជាង ១២ម៉ឺននាក់ ហើយសារធាតុនេះ នៅតែជាមូលហេតុចម្បង នៃការស្លាប់ក្នុងចំណោមជនជាតិអាមេរិកអាយុពី១៨ដល់៤៥ឆ្នាំ។

ស្របពេលជាមួយគ្នានោះ យោងតាមរដ្ឋបាលគ្រឿងញៀន (DEA) បានឲ្យដឹងថា ការរឹបអូស Fentanyl នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងបីដងក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយក្នុងឆ្នាំដដែលនោះ ទីភ្នាក់ងារនេះ ក៏រឹបអូសបានថ្នាំ Fentanyl ជាង៧៧លានគ្រាប់ និងម្សៅជាង ៥.៤តោនទូទាំងប្រទេសផងដែរ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


