សេដ្ឋកិច្ច
និយ័តករទូរគមនាគមន៍កម្ពុជា រម្លឹកឱ្យបញ្ឈប់ការលក់ស៊ីមដោយគ្មានឯកសារសម្គាល់អត្តសញ្ញាណ
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ បានណែនាំរម្លឹកជាថ្មីដល់ប្រតិបត្តិករទូរស័ព្ទចល័ត និងភ្នាក់ងារលក់និងចែកចាយស៊ីម ត្រូវបញ្ឈប់ជាដាច់ខាតរាល់ការលក់ និងចែកចាយលក់ ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ទោះក្នុងរូបភាពណាក៏ដោយ។

ការក្រើនរម្លឹកជាថ្មី បន្ទាប់ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) រកឃើញថា ប្រតិបត្តិករទូរស័ព្ទចល័ត នៅតែបន្តបើកឱ្យដំណើរការនូវលេខទូរស័ព្ទចល័ត ដែលពុំមានព័ត៌មានអត្តសញ្ញាណ ឬឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់។
និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ភ្នាក់ងារលក់ និងចែកចាយស៊ីម នៅតែបន្តលក់ និងចែកចាយស៊ីម ដោយមិនយកឯកសារ សម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ចំណែកឯអ្នកប្រើប្រាស់ និងភ្នាក់ងារលក់ និងចែកចាយស៊ីមមួយចំនួន បានធ្វើសកម្មភាពមិនប្រក្រតីពាក់ព័ន្ធនឹងការជួលស៊ីម ឱ្យបុគ្គលផ្សេងប្រើប្រាស់លេខទូរស័ព្ទក្នុងការបង្កើតជាគណនី ធនាគារ ឬគណនីបណ្តាញសង្គមនានាក្លែងក្លាយសម្រាប់យកទៅបម្រើឱ្យគោលបំណងទុច្ចរិត ដោយមិនបានបំពេញ សំណុំបែបបទប្រើប្រាស់សេវាទូរគមនាគមន៍ ស្របតាមបទប្បញ្ញត្តិជាធរមាន។
និយ័តករទូរគមនាគមន៍កម្ពុជាលើកឡើងថា៖ «ប្រតិបត្តិករទូរស័ព្ទចល័ត និងភ្នាក់ងារលក់ និងចែកចាយស៊ីម ត្រូវបញ្ឈប់ជាដាច់ខាតរាល់ការលក់ និងចែកចាយលក់ ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ទោះក្នុងរូបភាពណា ក៏ដោយ»។
បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា រាល់ការលក់ស៊ឹមថ្មីទាំងអស់ ប្រតិបត្តិករទូរស័ព្ទចល័ត ភ្នាក់ងារលក់ និងចែកចាយស៊ីមត្រូវធានាថា បានទទួលឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវជាមុន ទើបអាចធ្វើការបើកឱ្យដំណើរការសេវាបាន។
ប្រតិបត្តិករទូរស័ព្ទចល័ត ត្រូវជូនដំណឹងទៅអ្នកកំពុងប្រើប្រាស់ស៊ីមដែលពុំមានឯកសារសម្គាល់ អត្តសញ្ញាណ ឬប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះបុគ្គលតែម្នាក់ សម្រាប់អ្នកប្រើប្រាស់ រាប់រយនាក់ ដោយណែនាំឱ្យមកទាក់ទង និងផ្តល់ឯកសារពាក់ព័ន្ធនៅតាមការិយាល័យលក់របស់ប្រតិបត្តិករ ទូរស័ព្ទចល័ត ឬភ្នាក់ងារលក់ និងចែកចាយស៊ីម ឬតាមគ្រប់មធ្យោយបាយផ្សេងទៀត ដើម្បីបំពេញសំណុំបែបបទ ប្រើប្រាស់សេវាទូរគមនាគមន៍ឡើងវិញ ស្របតាមបទប្បញ្ញត្តិជាធរមាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


