ព័ត៌មានអន្ដរជាតិ
វៀតណាម ស្នើ កម្ពុជា ផ្តល់ព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យអស់មក
តាមការចុះផ្សាយរបស់ VN Express, ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា បានស្នើជាថ្មីម្តងទៀតឲ្យភាគីកម្ពុជា ចែករំលែកព័ត៌មានឲ្យអស់អំពីគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះខ្លួនមិនទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ទេ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយក្នុងសន្និសីទកាសែតមួយថា “ព័ត៌មានដែលយើងមាន អំពីគម្រោងព្រែកជីកហ្វូណនតេជោ គឺមិនគ្រប់គ្រាន់ឡើយ ដើម្បីវាយតម្លៃជាក់លាក់អំពីកម្រិតនៃផលប៉ះពាល់ពាក់ព័ន្ធគម្រោងនេះ”។
តាមការលើកឡើងពីលោកស្រី Hang, ភាគីវៀតណាមសង្ឃឹមថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតក្នុងអនុតំបន់មេគង្គ, ចែករំលែកព័ត៌មានពេញលេញអំពីគម្រោងព្រែកជីកនេះ និងធ្វើការវាយតម្លៃលម្អិតអំពីផលប៉ះពាល់ទៅលើធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដើម្បីធានាបាននូវផលប្រយោជន៍សុខដុមរមនានៃបណ្តាប្រទេសជាតិស្ថិតតាមដងទន្លេ ក៏ដូចជាគ្រប់គ្រងធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពផងដែរ។

នេះមិនមែនលើកទីមួយឡើយ ដែលភាគីវៀតណាម ហាក់សម្តែងក្តីមិនពេញចិត្ត ហើយស្នើឲ្យកម្ពុជា ចែករំលែកព័ត៌មានដល់ខ្លួនទាក់ទិញព្រែកជីកហ្វូណនតេជោ។ តួយ៉ាង កាលពីដើមខែមេសា លោក Doan Khac Viet អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា វៀតណាម សូមស្នើឲ្យកម្ពុជា ចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ លើធនធានទឹកនិងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្ដមេគង្គ“។
លោកលើកឡើងថា “វៀតណាម សូមស្នើឲ្យកម្ពុជា រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាម គណៈកម្មការទន្លេមេគង្គ និងពិភពលោក ក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់នៃរចនាសម្ព័ន្ធលើធនធានទឹកនិងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេមេគង្គ ដើម្បីធានាបាននូវផលប្រយោជន៍សុខដុមរមនារបស់បណ្តាប្រទេសតាមដងទន្លេ និង ប្រជាជនក្នុងតំបន់។ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៃទន្លេមេគង្គ នឹងបម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទឹក ផលប្រយោជន៍របស់សហគមន៍ក្នុងតំបន់ ក៏ដូចជាការរួបរួមរវាងប្រជាជាតិនៅតាមដងទន្លេ”។

សូមជម្រាបជូនថា កម្ពុជា គ្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នៅចុងឆ្នាំ២០២៤នេះ បើសិនគ្មានការប្រែប្រួលណាមួយនោះទេ។ ព្រែកជីកដែលជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជានេះ គ្រោងប្រើប្រាស់កញ្ចប់ថវិកាសាងសង់ចំនួន១.៧ពាន់លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំង មន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានបកស្រាយ និងពន្យល់ជាបន្តបន្ទាប់រួចមកហើយថា ព្រែកជីកហ្វូណនតេជោ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជា និងថា វាមិនផ្តល់ផលប៉ះពាល់ដល់ទន្លេមេគង្គដូចអ្វីដែលរដ្ឋាភិបាលវៀតណាម និងក្រុមអ្នកស្រាវជ្រាវវៀតណាមបានចោទប្រកាន់នោះទេ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសប្តេជ្ញាហើយថា នឹងសាងសង់ព្រែកជីកហ្វូណនតេជោនេះឲ្យបានជាដាច់ខាត បើទោះបីមានការមិនពេញចិត្ត និងប្រឆាំងជំទាស់ពីភាគីណាក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ប៉ែន បូណា៖ ថ្នាក់ដឹកនាំកម្ពុជា បានបញ្ជាក់ជំហរច្បាស់លាស់អស់ហើយចំពោះបញ្ហាព្រែកជីកហ្វូណនតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


