Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាល្បីម្នាក់ ត្រូវអ្នកគ្រូរបាំបុរាណទម្លាយរឿងកើតចរិតតួឯក

បានផុស

នៅ

ជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និងហួសចិត្តខ្លាំង​ចំពោះ​មហាជន​ដែល​តែង​និយម​តាម​ដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​បន្ទាប់​ពីមាន​ការចែក​រំលែក​ជុំវិញ​ករណី​បវរកញ្ញា​ខ្មែរ​ម្នាក់​កើត​ជំងឺ​តួរឯក​ប្រើ​សម្តី​ខ្វះ​សីលធម៌​មិន​សមរម្យ​ទៅ​លើ​រៀម​ច្បង​ដែល​ជា​គ្រូ​បង្ហាត់​របាំបុរាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ​ឃើញ​មាន​ការ​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​គ្រូ​បង្ហាត់​របាំបុរាណ​ដែល​មានឈ្មោះថា ថៅ ពេជ្រអម្រិត  ដោយ​បញ្ចេញ​ខ្លឹមសារ​ហួសចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើរ​ខ្វះ​សីលធម៌ និង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ។ អ្នកគ្រូ ថៅ ពេជ្រអម្រិត បាន​រៀបរាប់​ថា «​បវរកញ្ញា​ចរិត​តួឯក​ប្រមាថ​គ្រូ​បាំបុរាណ!  កុំគិត​ថា​បវរកញ្ញា​ទាំងអស់​សុទ្ធ​តែដូចប្អូន»។

ម្ចាស់​គណនីហ្វេសប៊ុកខា​ងលើ​បាន​និយាយ​ទៀត​ថា “ខ្ញុំទៅ​បង្ហាត់​គេ ​បវរកញ្ញា​គេអត់​ដែល​ឈ្លើយ​ដូច​ប្អូន​អញ្ចឹង​ទេ (ចង់​បាន​វីដេអូ​អប្សរា ឬ​បវរកញ្ញាខ្លះ​ផ្សេង​ទៀតក៏ខ្ញុំមាន​ដែរ​តែ​ខ្ជិល​នាំរឿងច្រើន) ខ្ញុំ​ចង់​បញ្ជា​ក់ប្អូន​ថា សារសម្លេង​របស់​ប្អូន​គឺខ្ញុំមិន​ទាន់​បាន​ចុច​ស្តាប់​ទេ​ជាង ១០នាទី​ដោយ​សារកំពុងរវល់ការងារ​ជា​មួយ​អ្នកកាត់​ត​ ហើយ​គ្រាន់​តែ​ខ្ញុំ​មិន​ទាន់​តប ប្អូនចង់​ថា​ខ្ញុំ​មិន​ឱ្យតម្លៃប្អូនយ៉ាងម្តេច? បង​មិនមែន​សេរី​បែប​ទុកសារ​គេចោលរាប់​ខែ​ឯណា បង​ទើប​តែមិនទាន់បានតបតែ ២ម៉ោង​សោះ ហើយ​ប្អូនលើក​សុទ្ធតែ​ពូជពង្ស​ដូនតា​អី្វក៏ច្រើនម្លេះប្អូន?”

ថៅ ពេជ្រអម្រិត បាន​បន្តថា «ប្រធានបទ​និយាយ​តែ​រឿង​កុំឱ្យស្រែកគំហក និង​ឱ្យនិយាយ​ភាសា​ឱ្យ​ពីរោះពិសា​ជា​មួយ​ថ្នាក់ដឹកនាំ​ជា​មួយ​គ្រូ របាំ​សោះ​​បែរ​ជា​ចេញ​ឯណា​ឯណីវិញ ប្អូន​លើកតាំង​ពីដូនតា​លើក​តាំង​ពី​សញ្ញាបត្រ​លិខិត​សរសើរ សុំទោស​ផងពុកម៉ែបងប្អូនថ្ងៃ នេះខ្ញុំសុំ​លាំង​មួយ​ហើយ»។

អ្នក​គ្រូ របាំបុរាណ​ខាង​លើបានលើកឡើងបន្ថែម​ថា «បង្រៀនសិស្សរាប់រយ​នាក់ ១០ឆ្នាំ​មក​នេះ គឺ​ទើបតែ​ជួប​មួយ​នេះ​មួយ​ទេ​ទ្រង់​ចរិត​តួឯក​ខុស​គេ​មិន​បាន​ឯក​មិនធ្វើទេហើយ​មួយម៉ាត់ណាក៏​បវរកញ្ញា មួយ​ម៉ាត់ណា​ក៏​បវរកញ្ញា​តែមើល​ចរិត​ទៅ មើល​របៀបគេ​និយាយ ទៅ​ការងារ​ខ្លួនឯង​មិន​គោរព​ហើយ​នៅ​មក​ស្រែក​ឱ្យ​គ្រូ​ទៀត»

ទោះ​បី​ជា​យ៉ាង​ណា គ្រូ​របាំ​ខាង​លើ​មិន​បាន​បញ្ចេញ​ឈ្មោះ និង​អត្តសញ្ញាណ​ទេ​ថា​តើ​បវរកញ្ញា​ចរិត​តួឯក​រូប​នោះ​ជា​​នរណា​ឡើយ ខណៈ​អ្នកគ្រូ​ក៏​បាន​លើក​សរសើរ​ពី​អត្តចរិត​បវរកញ្ញា កុយ អេនណា ផង​ដែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម