Connect with us

ព័ត៌មានអន្ដរជាតិ

បាក់រលំ​​ផ្ទាំង​ប៉ាណូ​នៅ​ឥណ្ឌា ស្លាប់​មនុស្ស​៤​នាក់ និង​របួស​៦០​នាក់

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៤​នាក់ បាន​បាត់​បង់​ជីវិត ហើយ​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត បាន​រង​របួស ក្រោយ​កើត​មាន​​ហេតុការណ៍​បាក់​រលំ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ដោយសារ​តែ​​កើត​មាន​ខ្យល់​ព្យុះ​នៅ​ក្នុង​រដ្ឋធានី​មុមបៃ ប្រទេស​​ឥណ្ឌា កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​​ឧសភា ម្សិលមិញ។ នេះ​បើ​យោង​តាម​​សេចក្ដី​​ប្រកាស​របស់​​កម្លាំង​ប៉ូលិស​មុមបៃ នៅ​លើ​ប្រព័ន្ធ​​បណ្ដាញ​សង្គម X។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ទីក្រុង ស្ថិត​​​ក្នុង​ស្ថានីយ​ប្រេង​សាំង​មួយ​កន្លែង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​​ត្រូវ​ជាប់​​ខ្លួន​​នៅ​ក្រោម​ផ្ទាំង​ប៉ាណូ​ដ៏​ធំ។ ប៉ូលិស​មុមបៃ បាន​ប្រកាស​ថា មក​ទល់​នឹង​ពេល​នេះ មាន​មនុស្ស​៦០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​​មក​បាន និង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​​មន្ទីរពេទ្យ Rajawadi ខណៈ​តួ​លេខ​អ្នក​​ស្លាប់​មាន​ចំនួន ៤​នាក់​ហើយ។ ប្រភព​ដដែល បាន​បញ្ជាក់​​​ទៀត​ថា ផ្ទាំង​ប៉ាណូ​ដែល​រលំ មាន​​​ទំហំ ៧០​​គុណ​​នឹង​៥០​ម៉ែត្រ។

សូម​រំឭក​ថា មុន​កើត​ហេតុ​ការណ៍​នេះ នៅ​ក្នុង​រដ្ឋធានី​មុមបៃ ទើប​តែ​​កើត​មាន​ខ្យល់​ព្យុះ​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ ដែល​បង្ក​ឲ្យ​​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​ក្នុង​ទីក្រុង ដើមឈើ​ដួល​រលំ និង​ជើង​យន្តហោះ​​ត្រូវ​បាន​ផ្អាក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម