សេដ្ឋកិច្ច
ចិនស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ លើ ប្លាស្ទិកវិស្វកម្មមកពីប្លុកអឺរ៉ុប អាមេរិក ជប៉ុន តៃវ៉ាន់
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានបើកការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃលើបាស្ទិកវិស្វកម្ម ប្រភេទ POM copolymers ដែលនាំចូលពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកោះតៃវ៉ាន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា បាស្ទិកវិស្វកម្ម ជាប្រភេទប្លាស្ទិកដែលគេយកទៅប្រើដើម្បីជំនួសលោហៈដូចជាទង់ដែង និងស័ង្កសី ហើយមានខ្លះទៀត វាត្រូវបានប្រាស់ក្នុងគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក និងឧបករណ៍ វេជ្ជសាស្ត្រជាដើម។
ក្រសួងបន្តថា ការស៊ើបអង្កេតអាចបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែក៏អាចនឹងបន្តរយៈពេលប្រាំ៦ខែទៀតផងដែរ។
ជុំវិញបញ្ហានេះ គណៈកម្មការអឺរ៉ុប ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងសិក្សាដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃការស៊ើបអង្កេតរបស់ចិន មុននឹងសម្រេចចិត្តចាត់វិធានជំហានបន្ទាប់ណាមួយ។
អ្នកនាំពាក្យគណៈកម្មការម្នាក់ បាននិយាយប្រាប់រ៉យទ័រថា៖ «យើងរំពឹងថា ប្រទេសចិននឹងធានាថា ការស៊ើបអង្កេតនេះ គឺស្របតាមច្បាប់ និងកាតព្វកិច្ចទាំងអស់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក)»។

គួរគូសបញ្ជាក់ថា ការស៊ើបអង្កេតក្នុងវិស័យប្លាស្ទិកវិស្វកម្មរបស់ចិន កើតឡើងចំដែលជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក និងអឺរ៉ុប កាន់តែរីកសាយភាយ។ កាលពីថ្ងៃអង្គារសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបញ្ចេញកញ្ចប់ពន្ធថ្មីលើទំនិញនាំចូលពីចេញទំហំ ១៨ ប៊ីលានដុល្លារ ដោយគ្របដណ្ដប់លើរថយន្តអគ្គិសនី បន្ទះឈីប ផលិតផលវេជ្ជសាស្ត្រ និងការនាំចូលផ្សេងៗទៀត។
ទន្ទឹមនឹងនោះ កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតពាណិជ្ជកម្មលើបន្ទះដែកសំណប៉ាហាំងរបស់ចិន ដែលជាការស៊ើបអង្កេតចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប លើពាណិជ្ជកម្ម និងជំនួយឧបត្ថម្ភធនរបស់ចិនលើការនាំចេញរបស់ខ្លួន។
កាលពីខែកញ្ញា ឆ្នាំមុន គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេត ដើម្បីសម្រេចថាតើត្រូវដាក់ពន្ធទណ្ឌកម្មលើរថយន្តអគ្គិសនីរបស់ចិនឬយ៉ាងណា ដោយសង្ស័យថា តម្លៃផលិតផលចិនទាបប្រហែលបណ្ដាលមកពីក្រុមហ៊ុនចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋ។
យ៉ាងណាមិញ ទីក្រុងប៉េកាំងបានអះអាងកន្លងមកថា ការផ្ដោតរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប លើការណ៍ដែលថា ចិនបង្កហានិភ័យសេដ្ឋកិច្ចដល់ប្រទេសផ្សេងៗទៀត គឺជាការយល់ខុស។ មន្ត្រីចិននិយាយថា ការរិះគន់នេះបង្ហាញពីការមើលស្រាលលើភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនចិន នៅក្នុងឧស្សាហកម្មសំខាន់ៗ និងបង្ហាញពីការបន្លើសនៃការគាំទ្ររបស់រដ្ឋ ក្នុងការជំរុញកំណើនរបស់ក្រុមហ៊ុនទាំងនោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


