ព័ត៌មានអន្ដរជាតិ
លោក ចូ បៃឌិន៖ សង្គ្រាមនៅហ្គាហ្សា មិនមែនជាអំពើប្រល័យពូជសាសន៍ទេ
ប្រធានាធិបតីអាមេរិក បានចេញមុខការពារអ៊ីស្រាអ៊ែលយ៉ាងពេញទំហឹង ដោយលើកឡើងថា កងកម្លាំងអ៊ីស្រាអ៊ែលមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងប្រតិបត្តិយោធាប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា នោះទេ។ ការប្រកាសរបស់លោក ចូ បៃឌិន ធ្វើឡើងនៅកម្មវិធីព្រឹត្តិការណ៍ Jewish American Heritage Month ក្នុងសេតវិមានអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក ចូ បៃឌិន បាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សា មិនមែនជាអំពើប្រល័យពូជសាសន៍ទេ។ យើងសូមធ្វើការបដិសេធ។ យើងឈរខាងអ៊ីស្រាអ៊ែល ដើម្បីកម្ចាត់ Sinwar (មេដឹកនាំក្រុមហាម៉ាស) ព្រមទាំងបក្សពួកដែលសេសសល់ក្នុងក្រុមហាម៉ាស។ យើងចង់ឲ្យហាម៉ាសចាញ់។ យើងកំពុងធ្វើការជាមួយអ៊ីស្រាអ៊ែល ដើម្បីឲ្យរឿងនេះអាចទៅរួច”។
ប្រធានាធិបតីវ័យ៨១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអ៊ែលគឺជាជនរងគ្រោះ ក្រោមការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សអស់ ១ ២០០នាក់ និងចាប់យកចំណាប់ខ្មាំងរាប់រយនាក់។
យ៉ាងណាមិញ ការយល់ឃើញរបស់លោក ចូ បៃឌិន បានទទួលរងនូវការរិះគន់មិនតិចនោះទេពីសំណាក់ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន ដែលចាត់ទុករូបលោកថាជា “របបប្រល័យពូជសាសន៍ Joe” ចំពោះការផ្ដល់ជំនួយឥតឈប់ឈរឲ្យអ៊ីស្រាអ៊ែល។

ក្រៅតែពីការប្រកាសខាងលើ លោក ចូ បៃឌិន ក៏បានជំទាស់ផងដែរនឹងប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan ដែលមានបំណងចង់ស្នើសុំដីកាចាប់ខ្លួនលោក Benjamin Netanyahu ប្រធានាធិបតីអ៊ីស្រាអ៊ែល និងលោក Yoah Gallant រដ្ឋមន្ត្រីក្រសួងការពារជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម។
សូមបញ្ជាក់ថា លោក ចូ បៃឌិន កាលពីប៉ុន្មានខែថ្មីៗនេះ កំពុងប្រឈមនឹងសម្ពាធនយោបាយនៅក្នុងគណបក្សរបស់លោកផ្ទាល់ ជុំវិញរឿងគ្រប់គ្រងបញ្ហាជម្លោះនៅហ្គាហ្សា ខណៈតួលេខនៃជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ បានហក់ឡើងដល់ជាង ៣៥ ០០០នាក់ឯណោះ ព្រមទាំងការឡោមព័ទ្ធរបស់អ៊ីស្រាអ៊ែល ដែលបានបង្អាក់ការដឹកជំនួយមនុស្សធម៌ឲ្យទៅជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


