ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា រត់រក រុស្ស៊ី ឲ្យជួយអភិវឌ្ឍឧស្សាហកម្មអវកាស
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Savelyev Sergey Valentinovich អគ្គនាយករងក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក៏ដូចជាការអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាអវកាសរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ។

ក្រៅពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអវកាសហើយនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបញ្ជូនសិស្សនិស្សិតមីយ៉ាន់ម៉ាទៅកាន់ប្រទេសរុស្ស៊ីដើម្បីសិក្សារៀនសូត្រផ្នែកបច្ចេកវិទ្យាអវកាស និងជំនួយរុស្ស៊ីសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅមីយ៉ាន់ម៉ាផងដែរ ។
រុស្ស៊ីបានផ្តល់ការបណ្តុះបណ្តាលកម្រិតខ្ពស់ដល់មន្ត្រីយោធាមីយ៉ាន់ម៉ាជាយូរយារណាស់មកហើយ ពោលនៅមុនរដ្ឋប្រហារយោធាទៅទៀត ។ ចាប់តាំងពីរដ្ឋប្រហារមក ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី មីយ៉ាន់ម៉ាបានពង្រីកយ៉ាងឆាប់រហ័សលើសពីការជួញដូរអាវុធទៅជាភាពជាដៃគូពហុវិស័យ ហើយរដ្ឋាភិបាលទាំងពីរថែមទាំងសហការក្នុងវិស័យអប់រំ និងសាសនាទៀតផង ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងខែកក្កដា និងខែកញ្ញា ឆ្នាំ ២០២២ លោក Min Aung Hlaing បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Roscosmos ហើយក៏បានទៅទស្សនាទីវាលបាញ់បង្ហោះយានអវកាសផងដែរ ជាពិសេសមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះក៏បានជួបជាមួយលោកប្រធានាធិបតី Vladimir Putin ដើម្បីពិភាក្សាអំពីជំនួយរបស់រុស្ស៊ីសម្រាប់ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានបើកមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរដំបូងរបស់ខ្លួននៅទីក្រុងយ៉ាំងហ្គោនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីរុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងមូស្គូក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតូចមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែជាង ១ ឆ្នាំ បន្ទាប់ពីបានចុះហត្ថលេខានោះ ដំណើរការសាងសង់រោងចក្រមិនទាន់ចេញជាផ្លែផ្កាណាមួយនៅឡើយទេ ដោយសារតែបញ្ហាដាច់ភ្លើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ស្នើឲ្យបងធំអាមេរិក និងណាតូជួយស្ទាក់ចាប់មីស៊ីល រុស្ស៊ី ដែលហោះលើមេឃ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


