ព័ត៌មានអន្ដរជាតិ
លោក Zelensky ស្នើឲ្យបងធំអាមេរិក និងណាតូជួយស្ទាក់ចាប់មីស៊ីល រុស្ស៊ី ដែលហោះលើមេឃ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យបងធំសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបធ្វើការងារបន្ថែមទៀតដើម្បីការពារប្រទេសជាតិរបស់លោក ជាពិសេសលោកថែមទាំងស្នើដល់យន្តហោះអង្គការណាតូគួរតែជួយស្ទាក់ចាប់មីស៊ីលរុស្ស៊ីដែលហោះចូលមកក្នុងដែនអាកាសអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times កាលពីពេលថ្មីៗនេះ, លោក Zelensky បាននិយាយថា “បច្ចុប្បន្នជាពេលដែលត្រូវការពារអ៊ុយក្រែន មិនមែនជាពេលសម្រាប់ការវាយប្រហារតបទៅរុស្ស៊ីវិញនោះទេ ។ ដូច្នេះលោកសូមជំរុញឲ្យយន្តហោះចម្បាំងអង្គការណាតូបាញ់ទម្លាក់អ្វីដែលមើលឃើញនៅលើមេឃអ៊ុយក្រែន” ។
នៅក្នុងបទសម្ភាសន៍នោះទៀតសោត លោក Zelensky ក៏បានលើកឡើងពីប្រតិបត្តិការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនផងដែរ ។ លោកប្រធានាធិបតីរូបនេះបានទម្លាក់កំហុសដល់ប្រទេសលោកខាងលិចថា មិនបានបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីវាយប្រហារទៅប្រទេសរុស្ស៊ីវិញឡើយ ។

លោក Zelensky បានបញ្ជាក់ទៀតថា ការប្រើអាវុធវាយប្រហារលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ីគឺមានសារៈសំខាន់សម្រាប់ការការពារតំបន់ព្រំដែន ។ លោកថែមទាំងបានលាតត្រដាងថា លោកបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់អាមេរិកឲ្យអនុញ្ញាតដល់អ៊ុយក្រែនបាញ់មីស៊ីលអាមេរិកទៅកាន់គោលដៅយោធាក្នុងប្រទេសរុស្ស៊ី ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ក៏បានចេញការឆ្លើយតបទៅអ៊ុយក្រែនវិញផងដែរថា សេចក្តីថ្លែងការណ៍ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវនាពេលថ្មីៗនេះគឺជារឿងដ៏គួរឲ្យហួសចិត្ត ហើយបង្ហាញពីជំហរមិនគាំទ្រទៅដល់កងកម្លាំងអ៊ុយក្រែននៅសមរភូមិជួរមុខ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីរ៉ង់ ចង្អុលចំប្រទេសដែលនាំឲ្យកើតមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


