ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា សមយុទ្ធ “ទណ្ឌកម្ម” របស់ចិន ជាការបង្ករឿងមិនសមទំនង
ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះក្រោយតៃវ៉ាន់ប្រកាសពីវត្តមានប្រធានាធិបតីថ្មី ស្រាប់តែមហាយក្សចិនបានរៀបចំសមយុទ្ធ “ទណ្ឌកម្ម” ខ្នាតធំ ព្រមានចំៗលើរដ្ឋាភិបាលក្រុងតៃប៉ិ។ តៃវ៉ាន់ បានធ្វើការថ្កោលទោសសមយុទ្ធយោធារបស់ក្រុងប៉េកាំង ហើយចាត់ទុកទង្វើនេះថាជា “ការបង្កហេតុមិនសមទំនង” ទាល់តែសោះ។

ក្រសួងការពារជាតិតៃវ៉ាន៉ បានប្រកាសនៅថ្ងៃទី២៣ ខែឧសភា នេះថា ខ្លួនបានបញ្ជូនកងកម្លាំងទៅតំបន់ជុំវិញដែនកោះរួចហើយ ព្រមទាំងអះអាងថា ខ្លួនមានទំនុកចិត្តអាចការពារអធិបតេយ្យខ្លួនឯងបាន។ ក្រសួងការពារជាតិតៃវ៉ាន់ បានរៀបរាប់ទៀតថា “ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងកាលៈទេសៈនេះ មិនត្រឹមតែមិនជួយរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីគំនិតយោធានិយមរបស់ចិនផងដែរ”។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅតៃវ៉ាន់ បានផ្ដល់បទសម្ភាសន៍តាមរយៈទីភ្នាក់ងារព័ត៌មាន Reuters ថា សមយុទ្ធរបស់ចិនគឺស្ថិតនៅក្នុងសេណារីយ៉ូ ដែលតៃវ៉ាន់ធ្លាប់គិតទុកមុនរួចមកហើយ ដូច្នេះរដ្ឋាភិបាលដែនកោះមួយនេះអាចដឹងច្បាស់ពីរាល់សកម្មភាពរបស់យោធាចិន។

សូមបញ្ជាក់ថា យោធាចិន បានចាប់ផ្ដើមសមយុទ្ធរយៈពេល២ថ្ងៃ នៅជុំវិញតៃវ៉ាន់ ក្រោយដែនកោះនេះទើបរៀបចំប្រារព្ធពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីថ្មី កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។ ចិនបានហៅសមយុទ្ធនេះថាជា “សមយុទ្ធដាក់ទណ្ឌកម្ម” ហើយចាត់ទុកលោក Lai Ching-te មេដឹកនាំតៃវ៉ាន់ គឺជាជនផ្ដាច់ខ្លួននិយម ដែលតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
សមយុទ្ធរបស់ចិន ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភានេះ នៅកន្លែងជាច្រើនជុំវិញតៃវ៉ាន់ ដូចជានៅច្រកសមុទ្រតៃវ៉ាន់, ភាគខាងត្បូង និងភាគខាងកើតកោះតៃវ៉ាន់ ព្រមទាំងតំបន់ឡោមព័ទ្ធកោះ Kinmen, កោះ Matsu, កោះ Wuqiu និង កោះ Dongyin ដែលគ្រប់គ្រងដោយតៃវ៉ាន។ កងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធនេះមានទាំងកងទ័ព កងកម្លាំងអាកាស និងកងកម្លាំងរ៉ុក្កែត ហើយផ្ដោតសំខាន់លើការត្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាស ការវាយប្រហារឲ្យចំគោលដៅសំខាន់ៗ ក៏ដូចជាការធ្វើប្រតិបត្តិការទាំងក្នុងនិងក្រៅកោះតៃវ៉ាន់ ដើម្បីសាកល្បង “សមត្ថភាពប្រយុទ្ធពិតៗរួមគ្នា” នៃកងកម្លាំងទាំងអស់របស់ចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


