ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តក្រចេះ ប្រគល់រទេះរុញ ចំនួន ២០ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
រទេះរុញចំនួន ២០ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាការយកចិត្តទុកដាក់របស់លោកប្រធានក្រុមការងារនិងលោកអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងលោក វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលក្នុងមួយថ្ងៃៗ បានទទួលអ្នកជំងឺមកពិគ្រោះ និងទទួលសេវាព្យាបាលជាច្រើននាក់។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ។ លោកបានថ្លែងថាលោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បី
នៅក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា និងលោក វ៉ា ថន ក៏បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពីស្រុកនានាក្នុងខេត្តដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


