Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតិយ្យ

បានផុស

នៅ

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹង ស្តីពីការពង្រឹងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតិយ្យ ដែលបង្កឡើងដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតបានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងអនុសាស្ត្រន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្ត បានចាត់វិធានការមួយចំនួន ដល់លោកឧត្តមសនីយ៍ និងលោកអភិបាលក្រុង ស្រុក រួមសហការ និងចាត់ចែងការងារចំពោះមុខ ដូចជា ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ឱ្យកាន់តែមានប្រសិទ្ធភាព។ ព្រមទាំង ចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើង ដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្ត ឱ្យបានម៉ត់ចត់បំផុត ជាពិសេស ការបង្ក្រាបសកម្មភាពទាំងឡាយណាដែលធ្ងន់ធ្ងរ គឺត្រូវអនុវត្តច្បាប់ ដោយគ្មានការលើកលែង។

លើសពីនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជា្កការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវរួមសហប្រតិបត្តិការជាមួយស្នងការនគរបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ចំណែក ស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំផែនការ និងវិធានការជាក់ស្តែង ក្នុងការអនុវត្តនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដឹកនាំ និងផ្តល់អនុសាសន៍ និងការគាំទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម