ព័ត៌មានអន្ដរជាតិ
ចិន ដកបម្រាមលើការនាំចូលសាច់គោ អូស្ត្រាលី បង្ហាញសញ្ញាផ្សះផ្សារទំនាក់ទំនងឡើងវិញ
ប្រទេសចិនបានលុបចោលការហាមឃាត់ការនាំចូលសាច់គោអូស្ត្រាលីចំនួន ៥ អាជីវកម្មដែលជាសញ្ញាចុងក្រោយនៃការបង្កើតទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានទំនាក់ទំនងដ៏តានតឹងជាច្រើនឆ្នាំរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃ៣០ ខែឧសភានេះ ។

យោងតាមរដ្ឋាភិបាលអូស្រ្ដាលីបានឲ្យដឹងថា ប្រទេសចិនបានលុបចោលការផ្អាកអាជីវកម្មកែច្នៃសាច់គោរបស់អូស្ត្រាលីចំនួន ៥ បន្ទាប់ពីអាជ្ញាធរចិននៅឆ្នាំ ២០២០ បានដាក់ការរឹតបន្តឹងលើការនាំចូលរបស់អូស្ត្រាលីមួយចំនួន រួមទាំងធ្យូងថ្ម ស្រា គ្រាប់ធញ្ញជាតិ និងបង្កងថ្ម បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ ។
ការរឹតបន្តឹងនេះត្រូវបានប្រទេសអូស្ត្រាលីចាត់ទុកថាជាវិធានការនយោបាយដើម្បីដាក់ទណ្ឌកម្មទីក្រុងកង់បេរ៉ា ប៉ុន្តែការរឹតបន្តឹងជាច្រើនត្រូវបានដកចេញ ចាប់តាំងពីលោក Anthony Albanese ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។

ចំណាត់ការនេះកើតឡើង បន្ទាប់ពីអាជ្ញាធរចិនកាលពីខែមីនាបានប្រកាសដកពន្ធដ៏ច្រើនលើស្រាអូស្ត្រាលី បន្ទាប់ពីលុបចោលការរឹតបន្តឹងលើការនាំចូលធ្យូងថ្ម ឈើ និងធញ្ញជាតិ ខណៈបង្កងថ្មអូស្ត្រាលីគឺជាផលិតផលមួយក្នុងចំណោមផលិតផលចុងក្រោយដែលនៅតែហាមឃាត់ ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារអន្តរជាតិដ៏ធំបំផុតទី ២ របស់អូស្ត្រាលីក្នុងការនាំចេញសាច់គោកាលពីឆ្នាំមុន ក្នុងនោះតម្លៃនៃការនាំចេញមានប្រហែល ១.៦ ពាន់លានដុល្លារ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


