ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល ដកទូតចេញពីអ៊ីស្រាអ៊ែល ដោយមិនបានផ្ដល់ដំណឹង
លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានដកអគ្គរដ្ឋទូតពីប្រទេសអ៊ីស្រាអ៊ែល ហើយបញ្ជូនទៅបម្រើការជាតំណាងពិសេសនៅអង្គការសហប្រជាជាតិក្រុងហ្សឺណែវ ក្រោយកើតមានជម្លោះការទូតរវាងប្រទេសទាំង២។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ។

ប៉ុន្មានខែមុនឲ្យទៅកាន់តំណែងនៅហ្សឺណែវ លោក Frederico Meyer ត្រូវបានលោក Lula ហៅឲ្យត្រឡប់ចូលក្នុងប្រទេសប្រេស៊ីលជាមុនសិន។ ការកោះហៅនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល លោក Israel Katz បានហៅលោក Meyer ទៅប្រាប់ថា ប្រធានាធិបតីប្រេស៊ីលមិនមែនជាបុគ្គលដែលត្រូវគេស្វាគមន៍ឲ្យមានវត្តមាននៅក្នុងទឹកដីអ៊ីស្រាអ៊ែលនោះឡើយ បន្ទាប់ពីលោក Lula បានប្រដូចសង្គ្រាមរបស់អ៊ីស្រាអ៊ែលនៅហ្គាហ្សាទៅនឹងរបបប្រល័យពូជសាសន៍ Holocaust។
ក្រសួងការបរទេសអ៊ីស្រាអ៊ែល បាននិយាយថា មិនមានទាន់លិខិតផ្លូវការណាមួយនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាដកទូតរបស់ប្រេស៊ីល។ យ៉ាងណាមិញ មកទល់នឹងពេលនេះ ប្រេស៊ីលមិនមានការតែងតាំងថ្មីអ្វីឡើយ បន្ទាប់ពីអវត្តមានរបស់លោក Meyer នៅក្រុងយេរ៉ូសាឡឹម។

សូមបញ្ជាក់ថា លោក Lula ប្រធានាធិបតីប្រេស៊ីល គឺជាអ្នករិះគន់មិនសំចៃមាត់ទៅលើការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា។ កាលពីខែកុម្ភៈកន្លងទៅ លោកបាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាស្ទ្រីប និងលើប្រជាជនប៉ាឡេស្ទីន មិនធ្លាប់មានក្នុងពេលវេលាណាមួយនៅក្នុងប្រវត្តិសាស្ត្រទេ។ តាមពិតទៅ វាដូចទៅអ្វីដែលលោក ហ៊ីត្លែរ បានសម្រេចចិត្តសម្លាប់ជនជាតិជ្វីហ្វ”។ សម្ដីរបស់លោក Lula គឺសំដៅលើការប្រដូចទង្វើអ៊ីស្រាអ៊ែលបច្ចុប្បន្នទៅនឹងរបបប្រល័យពូជសាសន៍ Holocaust កំឡុងសង្គ្រាមលោកលើកទី២ នាចន្លោះឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ ដែលសម្លាប់ជនជាតិជ្វីហ្វអស់ប្រមាណ ៦លាននាក់ ដោយគំនុំយ៉ាងពុះកញ្ច្រោលរបស់ អាដុហ្វ ហ៊ីត្លែរ មេដឹកនាំអាល្លឺម៉ង់ នាសម័យនោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


