ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្នើក្រសួងសុខាភិបាលដាក់គ្រូពេទ្យជំនាញបន្ថែមតាមមណ្ឌលសុខភាព
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានស្នើក្រសួងសុខាភិបាលដាក់គ្រូពេទ្យជំនាញបន្ថែមនៅតាមមណ្ឌលសុខភាពដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានចំនួនសរុប២៣៥៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃថ្ងៃទី៣១ឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា «សំណូមពរពេទ្យទូទាំងប្រទេសពិសេសពេទ្យមូលដ្ឋានទទួលស្គាល់ថាពេទ្យកើតច្រើន សួរថាពេទ្យនីមួយៗមានពេទ្យជំនាញច្បាស់លាស់នៅឡើយទេ។ ស្នើឱ្យក្រសួងពិនិត្យតាមមណ្ឌលសុខភាពដើម្បីដាក់គ្រូពេទ្យជំនាញដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ បើកាលណាពេទ្យមិនមានជំនាញវានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺ ហើយបើទោះបីជាគ្រូពេទ្យច្រើនលើសលុបបានខិតខំព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់បើមានពេទ្យម្នាក់មានបញ្ហាក៏ធ្វើឱ្យប៉ះពាល់ពេទ្យផ្សេងៗទៀតដែរ»។
ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានស្នើដល់ក្រសួងសុខាភិបាលជួយពិនិត្យមើលគ្រូពេទ្យមួយចំនួនតូចមិនមានក្រមសីលធម៌កាយវិកា និងនិយាយមិនសមរម្យដាក់អ្នកជំងឺហើយមានពេទ្យខ្លះសួរនាំរឿងលុយកាក់ជាមុនសិនទើបព្យាបាលតាមក្រោយដែលទង្វើនេះមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺដែលខំមករកពេទ្យជួយបែជាពេទ្យមានសំដីមិនសមរម្យធ្វើឱ្យជំងឺកាន់តែធ្ងន់ថែមទៀត។

យ៉ាងណាក៏ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលស្គាល់ថា បច្ចុប្បន្ននេះពេទ្យភាគច្រើនលើសលប់បានបំពេញតួតួនាទីបានល្អ និងបានគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។ ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់ស្ត្រីមានផ្ទៃពោះទោះបីជាមានកិ្ចចការងាររវល់យ៉ាងម៉ិចក៏ដោយត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់កុំខ្ជិលជូនកាលកូនទី១ទី២មិនមានបញ្ហា តែកូនទី៣មានបញ្ហាដោយសារមិនបានទៅពិនិត្យពោះទៀងទាត់នាំឱ្យមានបញ្ហាពេលសម្រាល ឬគ្រោះថ្នាក់ដល់ជីវិតម្តាយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា «ស្ត្រីត្រូវគិតពីអាយុជីវិតខ្លួនឯងគ្មាននរណាមកគិតជំនួសយើងទេ គឺមានតែខ្លួនយើងនឹងហើយដែលអាណិតអាសូរខ្លួនយើង។ បញ្ហាសុខភាពរបស់យើងកុំទៅសម្រាលឆ្មបបុរាណត្រូវសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌើសុខភាពដែលមានជំនាញច្បាស់លាស់និងមានឧបករណ៍គ្រប់គ្រាន់»៕
អត្ថបទ៖ សំអឿន
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


