ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារនៅអង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ
កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង សហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក បានអញ្ជើញចូលរួមអបអរសាទរខួបកំណើតកុមាររួមគ្នាចំនួន ៥៥០ នាក់ ជាមួយកុមាររស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។

មិនខុសពីឆ្នាំមុនៗ ដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា ឯកឧត្ដម ហ៊ុន ម៉ានី និងសមាជិក សមាជិកា ស.ស.យ.ក បានអញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ជាមួយនឹងការនាំមកនូវសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ភ ចំណីអាហារ ក្នុងនោះក៏មាននំខេកដើម្បីរៀបចំខួបកំណើតរួមគ្នា សម្រាប់ចែកជូនដល់កុមារនៅអង្គការផ្ទះបាយកុមារដែរ។
ជាមួយនេះ ឯកឧត្ដម បានគូសបញ្ជាក់ថា «ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយ នៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ ស.ស.យ.ក ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយ ដើម្បីកិច្ចការងារសង្គម»។ ឯកឧត្ដម បន្តថា បេសកកម្មនេះ នឹងបន្តតទៅមុខបន្ថែមទៀត។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់កុមារ។
ទន្ទឹមនោះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក ក្រុមហ៊ុនឯកជន អាជ្ញាធរ ដែលបានចូលរួមឧបត្ថម្ភ និងជួយសម្របសម្រួលដល់អង្គការផ្ទះបាយកុមារ។ ឯកឧត្ដម គូសបញ្ជាក់ថា ឯកឧត្ដម និងសហការី នឹងមិនទៅណាចោលកុមារនៅអង្គការផ្ទះបាយកុមារទេ យ៉ាងហោចណាស់ក៏ព្យាយាមជួប ២ ដង ក្នុងមួយឆ្នាំដែរ គឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអ៊ែល៕






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


