ព័ត៌មានជាតិ
ស.ស.យ.ក ដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ២.០ឆ្ពោះទៅឆ្នាំ២០២៨
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានការអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។

គោលបំណង និងចក្ខុវិស័យនៃកម្មវិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះ គឺដើម្បីកសាងចលនាយុវជនគ្រប់ទិសទីក្នុងទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និងនិន្នការនយោបាយ ដោយធ្វើការប្រមូលផ្តុំ និងប្រែក្លាយកម្លាំងយុវជនទៅជាសសរស្តម្ភ និងជាឆ្អឹងខ្នងដ៍រឹងមាំសម្រាប់ជាតិមាតុភូមិ និងប្រជាជនក្នុងភាពជាខ្មែរ ចូលរួមពួនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាពបរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនៅភាពគ្រប់វិស័យ។(ដូចមានចែងក្នុងផែនទីយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨)។

កម្មវិធីនេះ ក៏ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានរឹងមាំ ធានានិរន្តភាពសកម្មភាពការងាររបស់ ស.ស.យ.ក.ឱ្យកាន់តែមានធន់ ឆ្លើយតបទៅ នឹងបេសកកម្ម និងការវិវត្តន៍ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ចនិងប្រជាសាស្ត្ររបស់ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់សម្ថភាព និងពង្រឹងភាពជាអ្នកដឹកនាំ របស់យុវជនតាមរយៈការរៀបចំបណ្តុះបណ្តាលថ្នាក់ដឹកនាំគ្រប់កម្រិត និងបន្ថែមវគ្គបណ្តុះបណ្តាលជំនាញ(ឌីជីថល,សហគ្រិនភាព) បង្កើតសកម្មភាពទាក់ទាញយុវជន Gen Z និងបន្តសកម្មភាពក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសត្រៀមខ្លួនក្នុងការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ស.ស.យ.ក ដូចដែលធ្លាប់បានធ្វើកន្លងមក។

ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្ដៃយ៍ តំណាង ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងអគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសារៈសំខាន់ និងខ្លឹមសារសង្ខេបនៃផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០។ ក្នុងនោះ ឯកឧត្តមក៏បានរំលេចឲ្យឃើញ ការរៀបចំឯកសារផែនទីបង្ហាញផ្លូវនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការគិតគូរ និងពិភាក្សាយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ នឹងគ្រប់ភាគីពាក់ព័ន្ធ។

បើតាមសមាជិកគណៈអចិន្ត្រៃយ៍ ឯកសារផែនទីបង្ហាញផ្លូវនេះ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ ស.ស.យ.ក. ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។

ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ន្ធនៅក្នុងអង្គពិធីរួមមាន៖ ( ១) សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ (២) សូមសមាជិក សមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា (៣) ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ (៤) បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកា ក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


