ព័ត៌មានអន្ដរជាតិ
ស្លាប់១៥នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅស្រីលង្កា
យ៉ាងហោចណាស់ មានមនុស្ស១៥នាក់ បានបាត់បង់ជីវិត និងច្រើនជាង ១៩ ០០០នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ន ដោយសារតែការបង្អោរភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្ដាហ៍មុន នៅក្នុងប្រទេសស្រីលង្កា។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យទី២ ខែមិថុនាកន្លងទៅថា ករណីស្លាប់ដោយសារតែភ្លៀងធ្លាក់ខ្លាំង ត្រូវបានរាយការណ៍ចេញពីស្រុកចំនួន៧ ក្នុងនោះក៏មាននៅរដ្ឋធានីកូឡុំបូផងដែរ ដែលកន្លែងទាំងនោះមានកម្រិតកម្ពស់ទឹកភ្លៀងឡើងដល់ ៣០០មិល្លិម៉ែត្រ បណ្ដាលឲ្យមានគ្រោះទឹកជំនន់ ការបាក់រលំដើមឈើ កម្លាំងខ្យល់បក់បោកខ្លាំង ការបាក់ស្រុតដី និងរន្ទះបាញ់ ជាដើម។
ផ្ទះជាង ៤ពាន់ខ្នង ត្រូវរងការខូចខាត ខណៈដែលក្នុងនោះមាន២៨ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។
ក្រុមទាហានស្រីលង្កា បានចាត់ចែងជាកម្លាំងសង្គ្រោះចំនួន៧ក្រុម សម្រាប់ប្រតិបត្តិការជួយសង្គ្រោះដោយទូក។ ចំណែកឯកងកម្លាំងអាកាស បានត្រៀមឧទ្ធម្ភាគចក្រចំនួន៣គ្រឿង សម្រាប់ការជួយសង្គ្រោះបន្ទាន់ចាំបាច់នៅក្នុងតំបន់ដែលទទួលរងផលប៉ះពាល់។
ទន្ទឹមនោះ ក្រសួងអប់រំស្រីលង្កា ក៏បានប្រកាសបិទសាលារៀននៅទូទាំងប្រទេសផងដែរ នៅថ្ងៃទី៣ ខែមិថុនា នេះ។ រីឯក្រសួងថាមពលវិញ ក៏ផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្នដែរនៅក្នុងតំបន់មួយចំនួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


