ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ចង់ងាកទៅរកអាមេរិក ព្រោះរុស្ស៊ីខ្សត់ការផ្គត់ផ្គង់អាវុធ ក្រោយសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋាភិបាលឥណ្ឌា កំពុងកាត់បន្ថយភាពពឹងផ្អែកទៅលើបញ្ជាទិញសព្វាវុធពីប្រទេសរុស្ស៊ី ខណៈមហាអំណាចមួយនេះកំពុងខ្វះខាតសមត្ថភាពនាំចេញអាវុធទៅក្រៅប្រទេស ក៏ព្រោះតែតម្រូវការប្រើប្រាស់នៅក្នុងសង្គ្រាមតតាំងជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Ineterest កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ។

ឥណ្ឌា គឺជាប្រទេសនាំចូលអាវុធធំជាងគេបំផុតនៅលើពិភពលោក ដោយនៅរយៈពេល២ទសវត្សចុងក្រោយ រុស្ស៊ីបានលក់សព្វាវុធឲ្យក្រុងញ៉ូវដេលី ក្នុងទំហំទឹកប្រាក់ច្រើនជាង ៦០ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ ក្រោយកើតមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីមិនអាចផ្គត់ផ្គង់អាវុធគ្រប់គ្រាន់ឲ្យឥណ្ឌា ដែលជាហេតុនាំឲ្យឥណ្ឌាអាចនឹងងាកទៅរកសហរដ្ឋអាមេរិក សម្រាប់ការជួញដូរវិស័យការពារជាតិថ្មី។
លោក Nadan Unnikrishnan អ្នកអង្កេតការណ៍យោធានៃមូលនិធិស្រាវជ្រាវក្រុងញ៉ូវដេលី បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីពេលថ្មីៗថា “យើងទំនងជាមិនអាចចុះកិច្ចព្រមព្រៀងយោធាធំដុំអ្វីនោះទេជាមួយរុស្ស៊ី”។
ទោះជាមានបំណងទៅទិញអាវុធពីអាមេរិកក៏ពិតមែន ឥណ្ឌានៅតែមិនអាចបោះបង់ចោលទំនាក់ទំនងល្អជាមួយរុស្ស៊ីនោះទេ ពោលគឺឥណ្ឌាត្រូវសង្កត់ចិត្តរក្សាទំនាក់ទំនងឲ្យបានជិតស្និទ្ធដដែលជាមួយរុស្ស៊ី ដើម្បីបញ្ចៀសរុស្ស៊ីកុំឲ្យមានភាពល្អូកល្អឺនកាន់តែខ្លាំងថែមទៀតជាមួយមហាយក្សចិន ដែលជាសត្រូវដ៏ធំបំផុតរបស់ឥណ្ឌា។ មួយវិញទៀត ឥណ្ឌានៅតែពឹងផ្អែករុស្ស៊ីលើការផ្គត់ផ្គង់ប្រេងដដែល។

ដូចគ្នានេះដែរ រុស្ស៊ីក៏មិនចង់របូតភាពជាដៃគូជាមួយឥណ្ឌាផងដែរ។ រុស្ស៊ីតែងដាក់សម្ពាធជានិច្ចលើរដ្ឋាភិបាលឥណ្ឌា ដែលមានលោក Narendra Modi ជាអ្នកដឹកនាំ។ នាពេលថ្មីៗកន្លងទៅ រុស្ស៊ីបានស្នើឲ្យឥណ្ឌាទិញឧទ្ធម្ភាគចក្រ Kamov, យន្តហោះ Sukhoi និងយន្តហោះ MiG ប៉ុន្តែត្រូវលោក Modi បដិសេធ។ នាយករដ្ឋមន្ត្រីឥណ្ឌា ថា ចង់ផ្ដោតសំខាន់លើសង្វាក់ផលិតកម្មក្នុងស្រុកវិញ ដោយពឹងផ្អែកលើបច្ចេកវិទ្យាពីលោកខាងលិច។
Reuters បានចុះផ្សាយថា លោក Modi មានបំណងពង្រឹងកម្មវិធី “Made in India” ជំរុញផលិតផលក្នុងប្រទេសឲ្យបានច្រើនជាងការនាំចូលអាវុធពីក្រៅ ខណៈដែលឥណ្ឌាត្រៀមនឹងចំណាយថវិកាជាតិខ្ទង់ជិត ១០០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់វិស័យការពារជាតិ នារយៈពេល១ទសវត្សខាងមុខ។
ទន្ទឹមនឹងគម្រោងទិញអាវុធពីអាមេរិក ប្រទេសឥណ្ឌាក៏បានបញ្ជាទិញយន្តហោះចម្បាំងពីប្រទេសបារាំង ព្រមទាំងធ្វើកិច្ចសហការរួមគ្នាជាមួយអឺរ៉ុប ក្នុងការសាងសង់នាវាមុជទឹកជាច្រើនគ្រឿងផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


