ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានក្រសួងការងារ ត្រូវផ្តល់ព័ត៌មានជូនពលរដ្ឋឱ្យរហ័សច្បាស់លាស់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវផ្ដល់ព័ត៌មានជូនសមាជិក និង សាធារណជន ឱ្យបានលឿន ឆាប់រហ័ស ទាន់ចិត្ត និង ច្បាស់លាស់ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាប្រយោជន៍របស់ស្ថាប័ន និង ប្រទេសជាតិទាំងមូល។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា កាលពីរសៀលថ្ងៃទី ០៤ មិថុនា នៅអគារការិយាល័យកណ្តាល ប.ស.ស លោក កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរចំពោះក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ប្រព័ន្ធ Call Center ១២៨៦ និង ១២៩៧ ដែលបានខិតខំបំពេញការងារយ៉ាងរលូន និងមានភាពល្អប្រសើរ ហើយការបំពេញការងារប្រកបដោយប្រសិទ្ធភាពនេះ បានធ្វើឱ្យមានការកោតសរសើរពីស្ថាប័ននានា ក្នុងនោះក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានត្រូវត្រៀមខ្លួនក្នុងការទទួលធ្វើទស្សនកិច្ចសិក្សាពីស្ថាប័ននានាផងដែរ។
លោក កត្តា អ៊ន បានផ្ដាំផ្ញើដល់ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ត្រូវពង្រឹងស្មារតីប្រកបដោយភាពរីករាយ ទុកភាពសៅហ្មងមួយឡែក ដើម្បីទទួលមតិរិះគន់ ចម្ងល់ និងផ្តល់ព័ត៌មានត្រឡប់ទៅកាន់សមាជិក ក៏ដូចជាសាធារណជនឱ្យបានរហ័ស ច្បាស់លាស់ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាប្រយោជន៍របស់ស្ថាប័ន និងប្រទេសជាតិទាំងមូល។

បើតាមរបាយការណ៍របស់ លោក អ៊ុក សំអូន ប្រធានក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន បានបង្ហាញឱ្យដឹងថា ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ សម្រាប់ខែឧសភានេះ ការហៅចូលមានកើនឡើង បើធៀបនឹងខែមេសាកន្លងទៅ ទន្ទឹមជាមួយនឹងហៅចូលកើនឡើងនេះ ការខកខានការទទួលមានការថយចុះ ដោយសារក្រុមការងារព្យាយាមក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស ច្បាស់លាស់ និងទាន់ពេលវេលា។
លោក កត្តា អ៊ន សូមសំណូមពរដល់សាធារណជន ដែលទំនាក់ទំនងមកកាន់ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ សូមព្យាយាមអត់ធ្មត់ក្នុងការរង់ចាំក្រុមការងារផ្ដល់ព័ត៌មានជូន សូមកុំចាកចេញមុនពេលទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះការហៅមកកាន់លេខទូរស័ព្ទ ១២៩៧ និង ១២៨៦ ពុំមានគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


