ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែនប្រើអាវុធអាមេរិកសម្លាប់ជនស៊ីវិល
ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា មានការវាយប្រហារដោយគ្រាប់់រ៉ុក្កែតពីសំណាក់កងទ័ពអ៊ុយក្រែន មកលើតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលជាហេតុធ្វើឲ្យជនស៊ីវិលបាត់បង់ជីវិត មានទាំងកូនក្មេង និងស្ត្រី។ រុស្ស៊ី ថា អ្នកដែលគួរតែស្ដីបន្ទោសគឺ សហរដ្ឋអាមេរិក ដែលបានបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួនសម្រាប់វាយប្រហារលើក្រុងមូស្គូ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រទី៧ ខែមិថុនា ថា ហេតុការណ៍នេះបានកើតឡើងកាលពីសប្ដាហ៍មុន ស្ថិតនៅតំបន់ Belgorod បន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់អាវុធអាមេរិកចូលវាយប្រហារនៅលើអធិបតេយ្យភាពរបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា ការបើកភ្លើងបៃតងឲ្យអ៊ុយក្រែន គឺប្រៀបដូចការប្រព្រឹត្តអំពើឃាតកម្មនៅលើកុមារ និងស្ត្រីភេទអ៊ីចឹងដែរ។ លោកស្រី បានបន្ថែមថា កម្ទេចនៃគ្រាប់រ៉ុក្កែត HIMARS ដែលបានវាយប្រហារនៅ Belgorod អាចយកទៅធ្វើជាព័ស្តុតាងជាក់ស្ដែងនៃអំពើឃាតកម្មរបស់អាមេរិកបាន។
យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ លោកស្រី Zakharova មិនបានផ្ដល់ជារូបភាព ឬតួលេខអ្នកស្លាប់នោះទេ។
ពាក់ព័ន្ធនឹងលើកឡើងបែបនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលក្រុងកៀវនៅឡើយទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


