ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ពូទីន មិនឈប់ត្រឹមអ៊ុយក្រែននោះទេ
លោក ចូ បៃឌិន បានព្រមានថា មេដឹកនាំរុស្ស៊ីនឹងមិនបញ្ឈប់ត្រឹមសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ការថ្លែងរបស់ប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងនៅមុខប្រធានាធិបតីបារាំង លោក ចូ បៃឌិន បានបញ្ជាក់ជំហរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន នៅតែគាំទ្រទីក្រុងកៀវ ក្នុងសង្គ្រាមប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ថា រុស្ស៊ីមិនឈប់ត្រឹមអ៊ុយក្រែនទេ ហើយអឺរ៉ុបទាំងមូលនឹងរងការគំរាមកំហែង ដែលជាហេតុមិនអាចឲ្យអាមេរិកនៅស្ងៀមដូចគ្មានរឿងអ្វីកើតឡើងឡើយ។ មេដឹកនាំវ័យ៨១ឆ្នាំរូបនេះ បាននិយាយថា “សហរដ្ឋអាមេរិកកំពុងឈរជើងយ៉ាងរឹងមាំជាមួយអ៊ុយក្រែន។ ខ្ញុំសូមនិយាយម្ដងទៀតថា យើងនឹងមិនអាចដើរចេញដាច់ខាត”។
ទន្ទឹមនឹងការលើកឡើងបែបនេះ លោក Emmanuel Macron បាននិយាយទៅកាន់លោក ចូ បៃឌិន ថា “ខ្ញុំសូមអរគុណលោកប្រធានាធិបតី ដែលជាប្រធានាធិបតីនៃមហាអំណាចលេខ១លើពិភពលោក ប៉ុន្តែត្រូវធ្វើដោយភាពស្មោះត្រង់ជាមួយដៃគូ ដែលចូលចិត្ត និងគោរពសហភាពអឺរ៉ុប”។
លោក ចូ បៃឌិន បានទៅប្រទេសបារាំងចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ដើម្បីចូលរួមក្នុងទិវា “D’Day” ខួបទី៨០។ នៅទីនោះ លោកក៏បានជួបជាមួយលោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ផងដែរ ហើយអំពាវឲ្យមានការគាំទ្រចំពោះបុព្វហេតុរបស់រដ្ឋាភិបាលក្រុងកៀវ។
ក្នុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោក ចូ បៃឌិន បានប្រកាសពីកញ្ចប់ជំនួយថ្មីបន្ថែមចំនួន ២២៥លានដុល្លារសម្រាប់ការដឹកជញ្ជូនគ្រឿងសព្វាវុធឲ្យក្រុងកៀវ ដែលមានដូចជា គ្រាប់រ៉ុក្កែត កាំភ្លើងធំ គ្រាប់កាំភ្លើង និងប្រព័ន្ធខែលការពារដែនអាកាស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


