សុខភាព
ខេត្តសៀមរាប នឹងផ្តល់ការពិនិត្យជំងឺទឹកដក់ក្នុងភ្នែកជូនពលរដ្ឋដោយមិនគិតថ្លៃរយៈពេលជាងមួយសប្តាហ៍
រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន នឹងរៀបចំពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែកដល់ពលរដ្ឋក្នុងខេត្តសៀមរាបដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមិថុនា។

តាមប្រភពដដែលបានឱ្យដឹងថា ការពិនិត្យនេះ នឹងធ្វើនៅមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ១៦៖៣០នាទីរសៀល។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់វ័យ ដែលមានបញ្ហាដូចរៀបរាប់ខាងលើ សូមនិមន្ត និងអញ្ជើញទៅធ្វើការពិនិត្យដោយមិនគិតថ្លៃ តាមកាលបរិច្ឆេត និងទីតាំងដែលបានបញ្ជាក់ខាងលើ។ ព័ត៌មានបន្ថែម អាចទាក់ទងតាមលេងទូរសព្ទ ០៧៦៣ ៣៣៩ ៦៦៦ ឬ ០៩៦៣ ៣៣៩ ៦៦៦៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


