ព័ត៌មានជាតិ
លោកហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO
ស្វីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីមហិច្ឆតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។
ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បានគូសបញ្ជាក់ថាភាគីលោកស្រី និងកម្មករនិយោជិតនឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគរបស់ILOចំពោះការចូលរួមគាំទ្រលើការអនុវត្តឱ្យជោគជ័យលើសម្រាប់ភាពសុខសាន្តក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


