ព័ត៌មានជាតិ
ក្រសួងការងារ ពង្រីកសិក្សាចំនួន ៧ វេន ដើម្បីបង្កងាយស្រួលដល់សិស្សចូលរៀនជំនាញ
ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ក្រសួងការងារបានផ្តួចផ្តើមពង្រីកវេនសិក្សា ឱ្យកាន់តែមានលក្ខណៈបត់បែន មានច្រើនជម្រើស ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅ អាទិត្យ សរុប ៧ វេនផ្សេងៗគ្នា។

នេះបើតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក្នុងពិធិបើក ទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

រដ្ឋមន្ត្រីបានឱ្យដឹងថា ការផ្តួចផ្តើមពង្រីកវេនសិក្សាចំនួន ៧ វេននេះ នឹងផ្តល់ភាពងាយស្រួលដល់សិស្ស និងកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានពេលវេលា និងឱកាសបានចូលរៀន ហើយនៅតែអាចបន្តការងាររកប្រាក់ចំណូលប្រចាំថ្ងៃបានដដែល។

វេនសិក្សាទាំង ៧ នោះរួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន ៥ វេន ដែលក្នុងនោះវេនពេញមួយថ្ងៃ ព្រឹក និងល្ងាច ឬរៀនវេនព្រឹកមួយពេល ពេលរសៀលមួយពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែកជា ៣ ម៉ោង ពេលល្ងាច ឬ ២ម៉ោង ពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២ វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍អាទិត្យ តែម្តង និងវេនតែថ្ងៃអាទិត្យតែមួយ។

បើតាមរដ្ឋមន្ត្រី វគ្គសិក្សាតាមវេននីមួយៗមានរយៈពេលខុសគ្នា ចាប់ពី ៤ ខែទៅ ១២ ខែ អាស្រ័យទៅតាមវេនដែលសិស្ស និងកម្មករនិយោជិត បានចុះឈ្មោះចូលរៀន។ លោកបញ្ជាក់ថា ការរៀបចំវេនសិក្សាបែបនេះ ជាពិសេសវេនល្ងាច វេនយប់ និងចុងសប្តាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករនិយោជិតអាចចុះឈ្មោះពេលណាមួយដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែបន្តធ្វើការងារ និងធានាបានស្ថេរភាពនៃប្រភពចំណូលរបស់ខ្លួន៕



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


