Connect with us

សេដ្ឋកិច្ច

វៀតណាម​ពិចារណា​ជួល​នាយក​ប្រតិបត្តិ​បរទេស​ ឱ្យ​បម្រើ​ការ​ក្នុង​​​​សហគ្រាសរដ្ឋ​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ ផាម មិញ ជិញ ​​បាន​ស្នើ​ឱ្យ​សហគ្រាស​រដ្ឋ​ពិចារណា​ជួល​នាយក​ប្រតិបត្តិ​ជន​ជាតិ​បរទេស​ និង​​មេ​ដឹក​នាំ​ដែល​មិន​មែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ ឱ្យ​បម្រើ​ការងារ​​​ ដើម្បី​​អភិវឌ្ឍ​​ធន​ធាន​មនុស្ស​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ក្នុង​ស្រុក​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិញ​ ​បាន​និយាយ​​អំឡុង​កិច្ច​ប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​មក​ពី​សហគ្រាស​រដ្ឋ​ធំ​ៗ​ជាង​ ១៥០​ កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ គឺ​ជា​​កត្តា​សំខាន់​​។

​លោក​បាន​ជំរុញ​ឱ្យ​សហគ្រាស​រដ្ឋ​ កែ​សម្រួល​ប្រាក់​បៀវត្សរ៍​ និង​គោល​នយោបាយ​ប្រាក់​បៀវត្សរ៍​ ដើម្បី​ទាក់​ទាញ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ខណៈ​​អាជីវកម្ម​​គ្រប់​គ្រង​ក្នុង​ស្រុកភាគ​ច្រើន​​ បង្ហាញ​ពី​សមត្ថភាព​​នៅ​មាន​កម្រិត​ និង​ប្រសិទ្ធ​ភាព​អាជីវក​ម្ម​ទាប​។​​

គួរ​រំឭក​ថា​ ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ខែ​មីនា​ រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ​ និង​វិនិយោគ​ លោក​ Nguyen Chi Dung ​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​សហគ្រាស​រដ្ឋ​មិន​មាន​ស្វ័យភាព​ទេ​ ហើយ​និយោជិត​ ជា​ពិសេស​នៅ​ថ្នាក់​គ្រប់​គ្រង​ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឡើយ​។​

កាល​ពី​ឆ្នាំ​មុន​ ប្រាក់​ចំណូល​សរុប​របស់​សហ​គ្រាស​រដ្ឋ​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​ ១ ៦៥២ ពាន់ទ្រីលាន​ដុង​ (៦៧,១ ប៊ីលាន​ដុល្លារ​អាមេរិក​)  ​​និង​ប្រាក់​ចំណេញ​មុន​ពន្ធ​របស់​ពួក​គេ​ប្រហែល​ ១២៥ ទ្រីលាន​ដុង​។  ​

​សហគ្រាស​រ​ដ្ឋ​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ចំពោះ​សមិទ្ធិផល​របស់​ប្រទេស​ជាតិ​ ដោយ​​ក្រុម​ និង​សាជីវកម្ម​ចំនួន​ ១៩ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈកម្មការ​គ្រប់​គ្រង​មូលធន​រដ្ឋ​​សហគ្រាស ​​​ប្រកាស​ចំណូល​រួម​ចំនួន​ ១,៣ ពាន់ទ្រីលាន​ដុង​  ​​និង​បាន​រួម​ចំណែក​ជាង​ ១៦៦ ទ្រី​​លាន​ដុង​ដល់​ថវិកា​រដ្ឋ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម